ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ បើគណបក្សណា ផ្សាភ្ជាប់ខ្លួនជាមួយទណ្ឌិត សម រង្ស៊ី នឹងត្រូវទទួលបានការប្ដឹងទៅតុលាការ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ប្រសិនបើគណបក្សនយោបាយណាមួយ ផ្សាភ្ជាប់ខ្លួនជាមួយទណ្ឌិត សម រង្ស៊ី អតីតមេបក្សប្រឆាំងនោះ នឹងត្រូវទទួលបាននូវការប្ដឹងផ្ដល់ទៅកាន់តុលាការ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១៧ ខែតុលានេះថា នៅព្រឹកមិញនេះ សម្ដេចបានឃើញព័ត៌មានមួយ ដែលអតីតមេបក្សប្រឆាំង បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយថា នៅឆ្នាំ ២០២៣ខាងមុខផ្ដួលរំលំសម្ដេចឲ្យបាន រួមទាំងឲ្យកងកម្លាំងប្រដាប់អាវុធក្រោកឈរ ប្រឆាំងរាជរដ្ឋាភិបាលផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ឆ្នាំ ២០២៣ គឺជាឆ្នាំបោះឆ្នោត តើអ្នកឯងចង់ប្រើកម្លាំងប្រដាប់អាវុធ? តើអ្នកឯងចេញដំណើរតាមបែបហិង្សា ផ្ដួលរំលំ ក្រៅប្រព័ន្ធប្រជាធិបតេយ្យ ចាំឲ្យបានគណបក្សណាក៏ដោយ ដែលផ្សាភ្ជាប់ខ្លួនជាមួយទណ្ឌិតនេះ នឹងត្រូវទទួលបាននូវការប្ដឹងផ្ដល់ទៅកាន់តុលាការ ចាំឲ្យច្បាស់ទណ្ឌិតរត់ចោលគុក»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


