ព័ត៌មានជាតិ
មន្ត្រីនាំពាក្យ៖ ក្រសួងការពារជាតិ បន្តកែសម្រួលរចនាសម្ព័ន្ធចាត់តាំង ដើម្បីពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព
នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោក ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រសួងការពារជាតិ បាន និងបន្តកែសម្រួលរចនាសម្ព័ន្ធចាត់តាំង ដើម្បីពង្រឹងការដឹកនាំ គ្រប់គ្រងកងយោធពលខេមរភូមិន្ទ ប្រកបដោយប្រសិទ្ធភាពការងារ និងដើម្បីបង្កើនខឿនការពារជាតិ។

លោក ឈុំ សុជាត បានថ្លែងយ៉ាងដូច្នេះថា៖ «ដើម្បីសម្រេចបាននូវភារកិច្ច បេសកកម្មការងារ និងអនុវត្តតាមយុទ្ធសាស្ត្រជាតិលើវិស័យការពារជាតិឲ្យទទួលបានជោគជ័យបន្ថែមទៀត ក្រសួងការពារជាតិ បាននឹងបន្តកែសម្រួលរចនាសម្ព័ន្ធចាត់តាំង ប្រកបដោយតម្លាភាព អភិបាលកិច្ច ហើយផ្អែកទៅលើច្បាប់នានារបស់រដ្ឋ»។ លោក បញ្ជាក់ថា ការកែសម្រួលរចនាសម្ព័ន្ធចាត់តាំងនេះ គឺគោរពតាមច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន និងអនុក្រឹត្យស្ដីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
មន្ត្រីនាំពាក្យរូបនេះ បានបន្ថែមទៀតថា ក្រៅអំពីការគោរព និងអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តនានា ក្រសួងក៏តែងតាំងបានប្រកាន់នូវអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ព្រមទាំងការកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យភាព ដើម្បីធានាប្រសិទ្ធភាពការងារលើវិស័យការពារជាតិ។

បើតាមលោក ឈុំ សុជាត គឺក្រសួងការពារជាតិ ក៏បានបន្តយកចិត្តទុកដាក់លើការងារកសាងធនធានមនុស្សរបស់ក្រសួង តាមរយៈការបំពាក់បំប៉នអប់រំចិត្តសាស្ត្រ នយោបាយ ស្មារតីសតិអារម្មណ៍កងទ័ព និងបន្តយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពការងារ ដើម្បីឆ្លើយតបទៅនឹងធនធានដែលមានស្រាប់ និងទៅតាមតួនាទីភារកិច្ចរបស់អង្គភាព។ ទន្ទឹមនេះ ការធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ ក៏ត្រូវបានចាត់ទុកជាទិសដៅការងារអាទិភាពរបស់ក្រសួងការពារជាតិ ផងដែរ តាមរយៈការបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈកងទ័ព ដើម្បីពង្រឹង និងពង្រីកការការពារអធិបតេយ្យភាព បូរណភាពដែនដី និងខឿនការពារជាតិរបស់កម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


