ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ផលដំណាំជិត ៣០ម៉ឺនហិកតា រងផលប៉ះពាល់ដោយទឹកជំនន់
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២០តុលានេះថា គិតត្រឹមថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២២ ទឹកជំនន់បានបង្កឱ្យប៉ះពាល់ដល់ខេត្តចំនួន ២៣លើកលែងរាធានីភ្នំពេញ និងខេត្តស្វាយរៀងនិងប៉ះពាល់ដល់ផលដំណាំកសិកម្មជិត ៣០ម៉ឺនហិកតា ក្នុងនោះខូចខាតជិត១៥ម៉ឺនហិកតា។

លោក បានបន្តថា ក្នុងចំណោមដំណាំកសិកម្មជិត ៣០ម៉ឺនហិកតា ផលប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះ ដំណាំស្រូវមានចំនួន ២១៨៦១១ហិកតា ខូចខាត ១១៣៤៩៤ហិកតា អាចស្តារឡើងវិញចំនួន ៥៩០៩០ហិកតា។ ចំណែកដំណាំរួមផ្សំវិញ បានប៉ះពាល់ចំនួន៦៥៨៦២ហិកតាខូចខាត ៣៣៨៧៦ហិកតា។
លោក បានបន្តទៀតថា ទឹកជំនន់បានបណ្តាលឱ្យប៉ះពាល់ដល់ប្រជាជនចំនួន ១៣៧១៩៣គ្រួសារស្មើនឹង ៦១៧៣៩៦នាក់ ក្នុងនោះបានជម្លៀសទៅរកទីទួលសុវត្តិភាពចំនួន ៥៤២៣គ្រួសារស្មើនឹង ២៤៤០៤នាក់ ជម្លៀសសត្វពាហៈនៈចំនួន ៣៦៥៦០ក្បាល និងងាប់ ១៤ក្បាល លិចផ្ទះប្រជាជនចំនួន៦១៨៨០ខ្នងខូចខាតចំនួន១១៥ខ្នង លិចសាលារៀន៣៤៩សាលា វត្តអារាម១០៨វត្ត ។
ទឹកជំនន់ក៏បណ្តាលឱ្យលិចផ្លូវជាតិផ្លូវខេត្ត ផ្លូវគ្រូសក្រហមប្រវែង ១១១គីឡូម៉ែត្រផ្លូវលំប្រវែង៤៨៩គីឡូ ម៉ែត្រផ្លូវលំខូចប្រវែង២៨០គីឡូម៉ែត្រ ប៉ះពាល់ទំនប់៤៥គីឡូម៉ែត្រ។ នេះជាការបន្ថែមរបស់លោក សុទ្ធ គឹមកុលមុន្នី។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមថ្ងៃទី១២ខែ តុលាឆ្នាំ ២០២២ក្រសួងត្រូវការស្រូវពូជប្រមាណជិត ៥ពាន់តោន សម្រាប់យកទៅចែកជួនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ដាំដុះឡើងវិញ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទថ្មី បានចុះទៅតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តត្បូងឃ្មុំ ខេត្តក្រចេះដើម្បីចែកស្រូវពូជដល់ប្រជាកសិករដែលមានដីស្រែលិច ដោយសារទឹកជំនន់ដើម្បីឱ្យពួកគាត់អាចដាំដុះស្តារឡើងវិញបន្ទាប់ពីទឹកស្រក៕ សំអឿន


-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


