ព័ត៌មានជាតិ
លោក សុខ ឥសាន៖ ស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសគ្មានទីបញ្ចប់នោះទេ
លោក សុខ ឥសាន អ្នកនពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា ការអនុវត្តស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ គ្មានទីបញ្ចប់នោះទេ។
លោក សុខ ឥសាន លើកឡើងនៅក្នុងវេទិកាមួយស្ដីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី ២០ ខែតុលានេះ បញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបញ្ហាកម្ពុជា មានពីរដំណាក់ការ ដែលដំណាក់ការទី១ ចាប់ពីថ្ងៃចុះហត្ថលេខា (២៣ ខែតុលា ឆ្នាំ ១៩៩១) រហូតដល់បោះឆ្នោត បង្កើតរដ្ឋធម្មនុញ្ញថ្មី និងរាជរដ្ឋាភិបាលនិតិកាលទី១ រួចហើយគឺចប់កិច្ចព្រមព្រៀងក្រុងប៉ារីសហើយ ក៏ប៉ុន្តែនៅក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងគឺបានបញ្ជាក់ហើយរាល់ខ្លឹមសារសំខាន់ៗ ដែលពាក់ព័ន្ធនឹងជីវិតនយោបាយរបស់កម្ពុជាគឺត្រូវចូលទៅក្នុងរដ្ឋធម្មនុញ្ញដែលកម្ពុជាត្រូវបន្តអនុវត្ត។

លោក សុខ ឥសាន បញ្ជាក់ថា ការបន្តអនុវត្តពីឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ន និងទៅអនាគតទៀត មិនមែនជាការអនុវត្តកិច្ចព្រមព្រៀងទេ គឺការអនុវត្តស្មារតីនៃកិច្ចព្រមព្រៀង។
លោក សុខ ឥសានលើកឡើងថា «ការបង្កើតអ៊ុនតាក់ ការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហើយការដែលយក ជនភៀសខ្លួន ការដកកងទ័ព ឬត្រួតពិនិត្យផ្ទៀងផ្ទាត់ការដកកងទ័ពបរទេសពីកម្ពុជាធ្វើអស់រួចហើយ បោះឆ្នោតរួចហើយ អ៊ុនតាក់រំសាយចោលខ្លួនឯងត្រឡប់ទៅផ្ទះវិញរួចហើយ អាហ្នឹងហើយ! ហៅថាការអនុវត្តកិច្ចព្រមព្រៀង»។
ប៉ុន្តែនៅស្មារតី ដែលជាការថែរក្សា បូរភាពទឹកដី អធិបតេយ្យ ឯករាជ្យភាព និងភាពមិនអាចរំលោភបំពានបាននៃ អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជានៅតែអនុវត្តបន្ត។

បើតាមមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះអះអាងថា ការកសាងប្រទេសកម្ពុជាឲ្យមានការរីកច្រើន ឥឡូវសេដ្ឋកិច្ចរបស់កម្ពុជា ស្ថិតនៅចំណូលមធ្យមកម្រិតទាប ហើយត្រៀមចូលកម្រិតមធ្យម ពេលកូវីដ១៩ មកដល់ក៏ធ្លាក់មកវិញមួយកម្រិតទៀត ដូច្នេះត្រូវកសាងបន្តទៅទៀត។ ដូច្នេះ! ការអនុវត្តកិច្ចព្រមព្រៀងនៅបន្តទៅទៀត ប្រសិនបើកិច្ចព្រមព្រៀងត្រូវបញ្ចប់បណ្ដាប្រទេសនានានៅលើពិភពលោក ជាពិសេស ប្រទេសហត្ថលេខីទាំង ១៨ គឺគាត់ឈប់ជួយ ពីព្រោះគាត់បាត់អស់កាតព្វកិច្ចរបស់គាត់ត្រូវជួយហើយ ដូច្នេះវាអត់ចប់ទេ៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


