ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្តាលជំរុញឱ្យមានការវិនិយោគ និងអភិរក្សលើវិស័យវប្បធម៌
លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាលបានជំរុញឱ្យមានគាំទ្រចូលរួមការវិនិយោគលើវិស័យវប្បធម៌បន្ថែមទៀត ដើម្បីបង្កើតឱ្យមានទីផ្សារការងារក៏ដូចជាចូលរួមជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

ថ្លែងក្នុងពិធីបិទការប្រឡងចម្រៀងមហោស្រពសិល្បៈមហាជន ខេត្តកណ្តាល លើកទី៤ ឆ្នាំ២០២២កាលពីរសៀលថ្ងៃទី១៩ តុលា លោក ហាក់ សុខមករា បានមានប្រសាសន៍ថាប្រទេសកម្ពុជា មានសម្បត្តិវប្បធម៌សម្បូរបែបទាំងរូបី និងអរូបី ដែលបុព្វបុរសយើងបានបន្សល់ទុករហូតដល់សព្វថ្ងៃ មានតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស សង្គមនិងសង្គម ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ដោយឡែកខេត្តកណ្តាល ក៏សម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបី ដែលយើងត្រូវចូលរួមថែរក្សា ការពារអភិរក្សកេរដំណែលវប្បធម៌ជាតិឱ្យគង់វង្ស និងចូលរួមគាំទ្រឱ្យមានការវិនិយោគលើវិស័យវប្បធម៌ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតឱ្យមានទីផ្សារការងារ គឺជាកិច្ចការចាំបាច់ចំពោះមុខ ឆ្លើយតបនឹងកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាការបន្ថែមរបស់លោកអភិបាលរងខេត្ត។
បើតាមលោក ហាក់ សុខមករា មហោស្រពសិល្បៈមហាជន ខេត្តកណ្តាល លើកទី៤ ឆ្នាំ២០២២ គឺបានចូលរួមចំណែកអភិរក្ស និងលើកតម្កើងសិល្បៈវប្បធម៌ជាតិគ្រប់ទម្រង់ ក៏ដូចជាការផ្សព្វផ្សាយដល់សាធារណជន មហាជន យុវជនបានឃើញបានស្គាល់ និងបានយល់ អំពីសិល្បៈទស្សនីយភាពខ្មែរ ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។

លោកអភិបាលរងខេត្ត បានសំណូមពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ និង សិល្បករ សិល្បការិនីទាំងអស់ បន្តសហការចូលរួមចំណែកជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាឱ្យបានស្ថិតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ ដែលជាអត្តសញ្ញាណដ៏ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម នៃជាតិខ្មែរយើង រក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិយើងទាំងអស់គ្នា។
ជាមួយគ្នានេះ លោកស្រី មួង សារឹម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល បានឱ្យដឹងថា ក្រុមសិល្បៈមហាជនចូលរួមដាក់ពាក្យ មកពីតាមបណ្តាក្រុង ស្រុក ក្នុងខេត្ត មានក្រុមសិល្បៈ ល្ខោនបាសាក់ ចំនួន ៥ក្រុម, ក្រុមរបាំ ៣ក្រុម, ចម្រៀងសម័យ ៤២នាក់ និងចម្រៀងប្រពៃណី ៣៥នាក់ ដែលអញ្ជើញ ។ ក្នុងនោះបានជម្រុះ និងជ្រើសរើសក្រុមសិល្បៈមានសមត្ថភាព ចូលមកប្រឡងប្រជែងលើឆាកនៅសល់ ក្រុមល្ខោនបាសាក់ ៣ក្រុម, ក្រុមរបាំ ២ក្រុម, ចម្រៀងសម័យ ១២នាក់ និង ចម្រៀងប្រពៃណី ៤នាក់៕ សំអឿន


-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


