Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២នេះ បានអញ្ជើញសំណេះ​សំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១,៥២៨គ្រួសារ។ ពិធីសំណេះសំណាលជាមួយប្រជាកសិករ និងចែកស្រូវពូជនេះ ធ្វើឡើងនៅព្រលានយន្តហោះខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់ ១៤ ក្រុង-ស្រុក (លើ ៩១ឃុំសង្កាត់ និង ៥០២ភូមិ) បណ្ដាលឲ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩,៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជន មកទីទួលសុវត្ថិភាពចំនួន ១,០៥១គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែង សរុប ២៩,៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦ កន្លែង មណ្ឌលសុខភាព ៦កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ៤កន្លែង។

លើសពីនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ មានចំនួន ៤៥,៨១២ហិកតា និងខូចខាតចំនួន ២៧,២៣៣ហិកតា។ ដោយឡែក តាមការពិនិត្យ និង ស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែង ផ្ទៃដី ដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១,៥២៨ហិកតា ស្មើ ១១,៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣,៧៩៧ ហិកតា និងខូចខាត ១៦,២១៩ហិកតា។

បន្ថែមពីនេះទៀត គ្រោះទឹកជំនន់បានបណ្តាលឲ្យប៉ះពាល់ និងខូចខាតប្រព័ន្ធស្រោចស្រព និងហេដ្ឋារចនា សម្ព័ន្ធជនបទ រួមមាន៖ ផ្លូវកៅស៊ូប្រវែង ១,៧៥០ម៉ែត្រ, ផ្លូវគ្រួសប្រវែង៥៦៨,៤៤៦ម៉ែត្រ, ស្ពានឈើ ១០កន្លែង លូ កាត់ផ្លូវ ១០៧កន្លែង ទ្វារទឹក ២កន្លែង បង្គន់អនាម័យចំនួន ១៣៨កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

រដ្ឋមន្ត្រីអប់រំ ផ្ដល់អនុសាសន៍ឱ្យ អង្គការ CG បណ្តុះបណ្ដាលគ្រូបផ្នែកបំណិនជីវិតតាមសាលារៀន

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ប៉ូឡូញ ចំណាយប្រាក់ ៧៦០ លានដុល្លារទប់ស្កាត់ការវាយប្រហារតាមអ៊ីនធឺណិតរបស់ រុស្ស៊ី

ព័ត៌មានជាតិ២៧ នាទី មុន

ប្រមុខការពារជាតិអាមេរិក នឹងជួយជំរុញវិនិយោគិនរបស់ខ្លួនឱ្យមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ឥណ្ឌា ចង់​ងាកទៅ​រក​អាមេរិក ព្រោះ​រុស្ស៊ី​ខ្សត់​ការ​ផ្គត់ផ្គង់​អាវុធ ក្រោយ​​សង្គ្រាម​នៅ​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

លោក Biden ត្រៀមបិទពាក្យសុំសិទ្ធិជ្រកកោន បើលំហូរជនចំណាកស្រុក​នៅព្រំដែន ម៉ិកស៊ិក ឡើងហួសកម្រិត

សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្អែកព្រឹកប្រមុខការពារជាតិអាមេរិក នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនឹងចេញទៅវិញនៅពេលរសៀល

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចម្រើនជន្មាយុ

សេដ្ឋកិច្ច៧ ម៉ោង មុន

​កសិដ្ឋានគិរីសួគ៌​ មានសមត្ថភាពផលិតទឹកដោះគោស្រស់​ដល់ ១ ម៉ឺន ៥ ពាន់លីត្រ ​ក្នុងមួយថ្ងៃ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កាន់តែក្តៅ! ណាតូមួយប្រទេស បើកដៃឲ្យអ៊ុយក្រែន យក F-16 វាយប្រហារទឹកដី រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម