ព័ត៌មានជាតិ
សម្ដេចតេជោ បង្ហើបដល់អ្នកនៅក្នុងបក្សមួយ ដែលបានផ្សាភ្ជាប់ជាមួយទណ្ឌិត សម រង្ស៊ី សូមផ្ដាច់ខ្លួនចេញពីគណបក្សនោះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបដល់អ្នកដែលកំពុងធ្វើសកម្មភាពនយោបាយ ជាមួយគណបក្សនយោបាយមួយ ដែលបានផ្សាភ្ជាប់ខ្លួនជាមួយលោក សម រង្ស៊ី ដែលជាទណ្ឌិត និងជាជនក្បត់ជាតិនោះ សូមផ្ដាច់ខ្លួនចេញពីគណបក្សនោះ បើមិនដូច្នេះទេអាចប្រឈមនឹងបញ្ហាផ្លូវច្បាប់ជាមិនខាន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាល ជាមួយប្រជាកសិករជាង ៥ពាន់គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ២៥ ខែតុលានេះថា បុគ្គលទាំងឡាយ ដែលបានផ្សាភ្ជាប់ខ្លួនជាមួយគណបក្សដែលក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រ គួរតែផ្ដាច់ខ្លួនចេញពីក្រុមជនក្បត់ជាតិ សម រង្ស៊ី ជាបន្ទាន់ បើមិនដូច្នេះទេអាចប្រឈមនឹងបញ្ហាណាមួយមិនខាន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «នេះមិនមែនជាការគំរាមកំហែងទេ ក៏ប៉ុន្តែវាជារឿងពិតនៅក្នុងប្រទេសមួយ មិនអាចអនុញ្ញាតឲ្យមានបក្សក្បត់ជាតិបានទេ…បក្សណាក៏ដោយ ដែលផ្សាភ្ជាប់ខ្លួនជាមួយនឹងជនក្បត់ជាតិនេះ ចាំបាច់ត្រូវពិនិត្យមើលដោយតុលាការ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា អ្នកដែលនៅក្នុងគណបក្សនយោបាយមួយ ដែលបានផ្សាភ្ជាប់ជាមួយទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ ៣ជំនាន់ សូមប្រញ៉ាប់ចាកចេញពីគណបក្សនោះជាបន្ទាន់ ដើម្បីកុំឲ្យមានហានិភ័យផ្លូវច្បាប់ណាមួយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «បងប្អូននៅក្នុងបក្សមួយ ខ្ញុំមិនបញ្ចេញឈ្មោះទេ ក៏ប៉ុន្តែបានផ្សាភ្ជាប់ជាមួយនឹងអាជនក្បត់ជាតិ ៣ជំនាន់នេះ សូមឲ្យប្រញ៉ាប់ចាកចេញ ផ្ដាច់ខ្លួនចេញ ហើយចូលរួមជាមួយបក្សនយោបាយផ្សេងៗ កុំនៅជាមួយបក្សនេះ បើនៅជាមួយបក្សនេះមានហានិភ័យ និងឈានទៅដល់ការអនុវត្តច្បាប់ ប្រសិនបើរកឃើញថា មានទំនាក់ទំនងជាមួយអាជនក្បត់ជាតិមួយនេះ»។
សូមជម្រាបដែរថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញអំពីទិដ្ឋភាពច្បាប់ដល់សាធារណជន ជុំវិញការអំពាវនាវរបស់លោក សម រង្ស៊ី ដែលជាទណ្ឌិត ក្នុងគោលបំណងញុះញង់ និងអំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ចូលរួមធ្វើការបេះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកប្រព្រឹត្តផ្ទាល់ និងអ្នកពាក់ព័ន្ធក្នុងសកម្មភាពញុះញង់ របស់អតីតមេបក្សប្រឆាំងទាំងអស់ នឹងត្រូវប្រឈមនឹងការចោទប្រកាន់ និងការផ្ដន្ទាទោសយ៉ាងតឹងរឹងស្របតាមច្បាប់។
សេចក្ដីថ្លែងការណ៍របស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ លោក សម រង្ស៊ី ដែលជាទណ្ឌិតរត់គេចខ្លួននៅក្រៅប្រទេស បានចេញឃ្លីបវីដេអូមួយ ដែលមានចំណងជើងថា «សេចក្ដីអំពាវនាវលោក សម រង្ស៊ី ជូនចំពោះប្រជារាស្រ្ដខ្មែរ និងកងកម្លាំងប្រដាប់អាវុធ៖ “ត្រូវតែមានការផ្លាស់ប្ដូរនៅកម្ពុជា ក្នុងឆ្នាំ ២០២៣”»។
ក្នុងឃ្លីបវីដេអូរបស់អតីតមេបក្សប្រឆាំងរូបនេះ មានគោលបំណងញុះញង់ និងអំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ចូលរួមធ្វើការបេះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅឆ្នាំ ២០២៣ ខាងមុខនេះ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនសាធារណជនអំពីទិដ្ឋភាពច្បាប់ ដូចខាងក្រោម៖
ទី១. ការញុះញង់ និងការអំពាវនាវឲ្យមានការចូលរួម ធ្វើការបេះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាការបំផ្លាញសន្តិភាព ស្ថិរភាព និសេចក្ដីសុខសាន្ដរបស់ប្រទេសកម្ពុជា ដែលផ្ទុយទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា, ខុសនឹងគោលការណ៍ប្រជាធិបតេយ្យ និងខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ហើយអ្នកប្រព្រឹត្តផ្ទាល់ និងអ្នកពាក់ព័ន្ធទាំងអស់នឹងត្រូវប្រឈមនឹងការចោទប្រកាន់ និងការផ្ដន្ទាទោសយ៉ាងតឹងរឹងស្របតាមច្បាប់ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ទី២. សកម្មភាពរបស់គណបក្សនយោបាយណា ដែលគាំទ្រ ឬចូលរួមអនុវត្តផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់លោក សម រង្ស៊ី ដែលជាទណ្ឌិត នៅឆ្នាំ ២០២៣ ខាងមុខនេះ ឬចូលរួមពាក់ព័ន្ធនឹងទណ្ឌិត គឺជាការល្មើសទៅនឹងច្បាប់ ស្ដីពី គណបក្សនយោបាយ និងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពី គណបក្សនយោបាយ ដែលត្រូវប្រឈមនឹងវិធានការយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ជាធរមាន។
សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៧ ខែតុលាកន្លងទៅនេះ ក៏បានប្រកាសទុកជាមុនថា ប្រសិនបើគណបក្សនយោបាយណា ជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែលជាទណ្ឌិត នឹងត្រូវប្តឹងផ្តល់ទៅតុលាការ។ ចំណែកឯអ្នកពាក់ព័ន្ធ និងអ្នកចូលរួមក្នុងសកម្មភាព របស់អតីតមេបក្សប្រឆាំងរូបនេះ នឹងត្រូវចាត់វិធានការទៅតាមច្បាប់៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ