ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង ស្នើម្ចាស់អាជីវកម្មស្នាក់នៅ និងភោជណីយដ្ឋានកុំដំឡើងថ្លៃថ្ងៃបុណ្យអុំទូក
រដ្ឋបាលខេត្តកោះកុង បានចេញលិខិតជម្រាបដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល និងម្ចាស់ភោជណីយដ្ឋាន អាហារដ្ឋាន នៅក្នុងក្រុង ស្រុកទាំងអស់ ទូទាំងខេត្តកោះកុង ត្រូវសម្អាត និងអនាម័យបរិស្ថាន ជាពិសេសរក្សាតម្លៃឱ្យនៅថេរ(កុំដំឡើងថ្លៃ) នៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី ០៧ ខែ វិច្ឆិកា ខាងមុខ។

បើតាមលិខិតដែលកម្ពុជាថ្មី ទទួលបាននៅថ្ងៃទី ២៦ ខែ តុលានេះ បានបញ្ជាក់ថា នៅថ្ងៃពិធីបុណ្យអុំទូក ថ្ងៃទី ០៧ ខែ វិច្ឆិកា ខាងមុខ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងធ្វើដំណើរមកកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សេងៗនៅតាមបណ្តាលក្រុង ស្រុក ហើយសម្រាកនៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួល ក្បែរទីតាំងកម្សាន្តទាំងនោះនៅមុន និងអំឡុងពេលពិធីបុណ្យខាងលើ។
បើតាមរដ្ឋបាលខេត្តកោះកុង ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តកាន់តែច្រើនកុះករ រដ្ឋបាលខេត្ត ស្នើដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវសម្អាត និងអនាម័យបរិស្ថាន ជាពិសេសរក្សាតម្លៃឱ្យនៅថេរ(កុំដំឡើងថ្លៃ) នៅថ្ងៃពិធីបុណ្យអុំទូកនេះ៕

-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


