Connect with us

ព័ត៌មានជាតិ

ខឹង​សុំ​បួស​មិន​បាន កាប់​ព្រះសង្ឃ១​កាំបិត រួច​រត់គេច​ខ្លួន

បានផុស

នៅ

ជន​សង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ព្រះ​សង្ឃ​មួយ​កាំបិត ព្រោះ​ខឹង​សុំ​បួស​មិន​បាន ដោយ​ហេតុការណ៍​នេះ កើត​ឡើង​នៅ​ចំណុច​វត្ត​ឈើទាល ​ឋិត​ក្នុងស្រុក​បាណន់ ខេត្ត​បាត់ដំបង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​លោក​វរសេនីយ៍ឯក​ ប៉ាន់ វណ្ណ​នី​ អធិការ​នគរបាល​ស្រុក​បាណន់ ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ជនដៃ​ដល់​បាន​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ព្រះសង្ឃ​មួយ​អង្គ ​បណ្តាល​ឲ្យ​រង​របួស​កាលពី​រសៀល​ថ្ងៃទី​០២​ ខែមករា​ ឆ្នាំ​២០២១​ នៅ​ចំណុច​វត្ត​ឈើទាល ​ឋិត​ក្នុងស្រុក​បាណន់​រួចមក​ ក៏បាន​គេច​ខ្លួនបាត់​តែ​ម្តង​។ ​លោក​បន្ត​ថា ​ក្រោយ​សមត្ថកិច្ច​ទទួល​បាន​នូវ​ព័ត៌មាន​នេះ ​ភ្លាមៗ​នោះ​ លោក​បាន​ប្រើប្រាស់​កម្លាំង​ចុះ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន​ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​បង្ក​នៅ​ថ្ងៃទី​០៣​ ខែ​មករា​ ឆ្នាំ​២០២១​នេះ​តែ​ម្តង​។

​ជន​បង្ក​មានឈ្មោះ​ ហេង សារិន​ ហៅ​ពៅ ​អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​ចារ​ សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ បាន​កាប់​ជនរងគ្រោះ​ជា​សង្ឃ​គ្រូសូត្រឆ្វេង​ព្រះនាម​ សូត្រ សុ​ផុន​ព្រះជន្ម​៧២​ព្រះវស្សា​ គង់នៅ​ក្នុង​វត្ត​ឈើទាល​ស្រុក​បាណន់​។​ លោក​បន្ត​ថា​ ពេល​ធ្វើ​សកម្មភាព​ជន​ដៃដល់​ខាងលើ​ បាន​ពាក់​ម៉ាស​និង​មួក​បិទមុខ​ហើយ​ចូល​ទៅ​កាប់​លើ​ព្រះសង្ឃ​អង្គ​ខាងលើ​ចំនួន​១​កាំបិត​លើ​ផ្ទៃមុខ ​បណ្តាល​ឲ្យ​រង​របួស​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដេរ​ចំនួន​៩​ថ្នេរ​។

​លោក​អធិការ​បន្ត​ថា យោងតាម​សាកសួរ​ព្រះសង្ឃ​ជនរងគ្រោះ​បញ្ជាក់​ថា ​មូលហេតុ​ដែល​នាំ​ឲ្យ​ជន​បង្ក​កាប់​ព្រះអង្គ​ ដោយសារ​មូលហេតុ​ជន​បង្ក​មាន​គំនុំគំកួន​ ព្រោះ​កន្លងមក​បាន​សុំ​ព្រះអង្គ​ចូល​បួស​ចំនួន​៣​លើក​ តែ​ព្រះអង្គ​មិន​អនុញ្ញាត​។ ​ព្រះ​តេជគុណ​មាន​សង្ឃដីកា​បន្ត​ថា ​មូល​ហេតុដែល​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​ជន​បង្ក​បាន​បួស ​ដោយសារ​ជន​នេះ ​កន្លងមក​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការប្រើប្រាស់​គ្រឿងញៀន​ ដែល​ជា​បច្ច័យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធសាសនា​ធ្ងន់ធ្ងរ​។ ​ក្រោយ​ឃាត់ខ្លួន​ជន​ដៃដល់​មក​សាកសួរ​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​អធិការ​ស្រុក​បាណន់​ បាន​និងកំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជន​បង្ក​និង​វត្ថុតាង​បន្តទៅ​កាន់​ស្នងការ​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម