Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជិត៥០ម៉ឺនដុល្លារ បង្កើតកងប្រតិបត្តិការថ្មីរុករកសង្រ្គោះក្នុងសមុទ្រ និងទន្លេ

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថារាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជិត៥០ម៉ឺនដុល្លារអាមេរិកដើម្បីបង្កើតកងប្រតិបត្តិការថ្មីរុករក និងសង្គ្រោះជនរងគ្រោះដែលលិចលង់ក្នុងសមុទ្រ ទន្លេ ឬបឹងបួរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១ វិច្ឆិកានៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្យលោកទេសរដ្ឋមន្រ្តី គន់ គីម បានមានប្រសាសន៍បន្តថាកងប្រតិបត្តិការថ្មីនេះ តាមគម្រោងយើងត្រូវការថវិការហូតដល់ជិត៥០ម៉ឺនដុល្លារដើម្បីឱ្យកងពលអន្តរាគមន៍ នៃក្រសួងការពារជាតិអាចទិញទូក និងសម្ភារបម្រើឱ្យការសង្គ្រោះបម្រើ ប្រជាពលរដ្ឋ និងជាសេនាធិការឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកទេសរដ្ឋមន្រ្តី គន់ គីម បានបន្តទៀតថា« ខ្ញុំបានសុំការអនុញ្ញាតពីសម្តេចតេជោ ធ្វើការអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមចំណែកដោះស្រាយពង្រឹងកងប្រតិបត្តិការជួយសង្គ្រោះប្រជាជន។ ថ្ងៃនេះយើងបានឃើញហើយថា មានសប្បុរសជនបានចូលរួមយ៉ាងសកម្មគឺបានជាង២០ម៉ឺនដុល្លារហើយ។ កងប្រតិបត្តិ គ្រោងបង្កើតថ្មីមួយទៀត ដែលជាកងរុករករាវនៅសមុទ្រ ទន្លេ បឹងជាដើម»។

លោកទេសរដ្ឋមន្រ្តី គន់ គីម បានឱ្យដឹងទៀតថា សម្រាប់កម្ពុជាស្ទើរ​ជា​រៀងរាល់ឆ្នាំបានរងផលប៉ះពាល់ដោយសារទឹកជំនន់ រាំងស្ងួត ​ខ្យល់កន្ត្រាក់ ​រន្ទះបាញ់ បាក់ច្រាំង​ទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ដូចនេះការបង្កើតកងប្រតិបត្តិការថ្មីនេះមានសារសំខាន់ណាស់ក្នងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាបញ្ចៀសពីគ្រោះថ្នាក់ផ្សេងៗ។

លោកទេសរដ្ឋមន្រ្តី គន់ គីមបានបានបន្ថែមថា «យើងបានដឹងរួចហើយថាគ្រោះមហន្តរាយកំពុងតែកើតមានឡើងនៅទូទាំងពិភពលោកគម្រាមកំហែងដល់ការអភិវឌ្ឍ និងជីវភាពរស់នៅរបស់មនុស្សជាតិ។ ដោយឡែកនៅកម្ពុជាតែងតែកើតមានគ្រោះមហន្តរាយដែលបង្កដោយមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ និងដោយមនុស្សដូចជាទឹកជំនន់ រាំងស្ងួត ខ្យល់ កន្រ្តាក់ រន្ទះបាញ់ ជំងឺឆ្លងផ្សេងៗ ការបាក់រលំអគារ អគ្គីភ័យ ការលិចទូក»។

លោកទេសរដ្ឋមន្រ្តី គន់ គីម បានអំពាវនាវដល់ដៃគូជាតិ អន្តរជាតិ និងសប្បុរសជននានាបន្តជួយគាំទ្រការងារគ្រប់គ្រងគ្រោះមហន្តរាយឱ្យកាន់តែសកម្មថែមទៀតដើម្បីជួយសង្គ្គោះទប់ស្កាត់នូវគ្រោះមហន្តរាយនានាដែលកើតជាយថាហេតុ៕អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម