ព័ត៌មានជាតិ
ទូតគុយវ៉ែត ប្ដេជ្ញាជំរុញការអនុវត្តព្រមព្រៀងលើការហោះហើរត្រង់រវាងកម្ពុជា-គុយវ៉ែត និងការផ្ដល់ការងារដល់ពលករកម្ពុជា
ឯកអគ្គរដ្ឋទូតគុយវ៉ែតប្រចាំកម្ពុជា បានប្ដេជ្ញាជំរុញការអនុវត្តលើរាល់កិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរមានកន្លងមក។ ក្នុងនោះ មានទាំងកិច្ចព្រមព្រៀងលើការហោះហើរត្រង់រវាងប្រទេសទាំងពីរ និងការផ្ដល់ការងារដល់ពលករកម្ពុជា ដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត ជាដើម។

ការប្ដេជ្ញាយ៉ាងដូច្នេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក មហាម៉ាត់ សាអ៊ីត អាល់ហាជរី (Mohamad S SHS Alhajri) ឯកអគ្គរដ្ឋទូតគុយវ៉ែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។

នៅក្នុងជំនួបនេះ លោក មហាម៉ាត់ សាអ៊ីត អាល់ហាជរី បានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជានាពេលនេះ លោកនឹងខិតខំប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាដើម្បីឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង។

ក្នុងនោះ លោកបានប្ដេជ្ញាថា នឹងជំរុញការអនុវត្តលើរាល់កិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរមានកន្លងមក។ ក្នុងនោះ មានទាំងកិច្ចព្រមព្រៀងលើការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្ដល់ការងារដល់ពលករកម្ពុជា ដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត និងការធ្វើពាណិជ្ជកម្មស្បៀងអាហាររវាងប្រទេសទាំងពីរជាដើម។

ជាមួយគ្នានោះផងដែរ លោកឯកអគ្គរដ្ឋទូតគុយវ៉ែត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលដល់មមាញឹក ទទួលជួបលោកនាពេលនេះ។ លោកក៏បានគោរពជូនពរសម្ដេចតេជោ ឲ្យទទួលបាននូវភាពជោគជ័យ ក្នុងការដឹកនាំកិច្ចប្រជុំអាស៊ាននាពេលដល់ខ្លីខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក មហាម៉ាត់ សាអ៊ីត អាល់ហាជរី ដែលត្រូវបានតែងតាំងជាឯកគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ផងដែរ ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រីកពង្រឹង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការអនុវត្តលើកិច្ចព្រមព្រៀងជាមួយគ្នា ដែលបានចុះហត្ថលេខាហើយនោះ។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ដល់លោកឯកអគ្គរដ្ឋទូតគុយវ៉ែតថា គប្បីណាពិនិត្យមើលលើវិស័យដទៃទៀត ដែលប្រទេសទាំងពីរអាចសហការគ្នាបាន ពីព្រោះប្រទេសគុយវ៉ែតមានថាមពល ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញមានស្បៀងអាហារ ដែលសម្ដេចគិតថា វិស័យទាំងពីរនេះ អាចជំរុញលើវិស័យពាណិជ្ជកម្មបាន ដើម្បីធ្វើយ៉ាងណាឲ្យមានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមកផងដែរ នាពេលខាងមុខ៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


