Connect with us

ព័ត៌មានជាតិ

ខារ៉ាបាវ បន្តរកឃើញអ្នកមានសំណាងឈ្នះរង្វាន់ធំ ១០០ លានរៀល ម្នាក់ទៀតហើយ នៅក្រុងប៉ោយប៉ែត

បានផុស

នៅ

បន្ទាយមានជ័យ ៖ ជាមួយ​នឹង​កម្មវិធី​ឈ្នះ​រង្វាន់​ប្រាក់​លាន និង​ក្លាយ​ជា​សេដ្ឋី​ភ្លាមៗ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខារ៉ាបាវ ពេលនេះ​ក្រុមហ៊ុន​បាន​បន្ត​រក​ឃើញ​អតិថិជន​ដែល​មាន​សំណាង​បាន​ឈ្នះ​រង្វាន់​ធំ​នូវ​ទឹក​ប្រាក់សុទ្ធ​ចំនួន ១០០ លាន​រៀល​ម្នាក់​ទៀតហើយ ដែល​ជា​អ្នក​រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​អតិថិជន​ដែល​មាន​សំណាង​បាន​ឈ្នះ​រង្វាន់​ធំ​នូវ​ទឹក​ប្រាក់សុទ្ធ​ចំនួន ១០០ លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខារ៉ាបាវ រូបនេះ មាន​ឈ្មោះ មាស ស៊ីណា ភេទ​ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​កាស៊ីណូ​ក្រុង​ប៉ោយប៉ែត និង​មាន​កូន ៣ នាក់ ក្នុង​បន្ទុក បច្ចុប្បន្ន ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ប៉ា​ឡេ​ឡៃ ២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

អ្នកស្រី​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នកស្រី និង​ក្រុម​គ្រួសារ មាន​ស្រុកកំណើត​នៅ​ភូមិ​បូសខ្នុរ ឃុំ​បូសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ប៉ុន្តែ​ដោយសារតែ​ជីវភាព​គ្រួសារ​មានការ​ខ្វះខាត ក៏​សម្រេចចិត្ត​ចេញ​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ​មក​បម្រើ​ការងារ​ជា​បុគ្គលិក​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត ខណៈ​ដែល​ប្ដី​របស់​អ្នកស្រី​ទៅ​បម្រើ​ការងារ​ជា​កម្មករ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ ហើយ​ទុក​កូន​ចំនួន ០៣ នាក់ ឲ្យ​រៀន​នៅ​ស្រុក។

អ្នកស្រី មាស ស៊ីណា បាន​ប្រាប់​ថា «ជា​រៀងរាល់ថ្ងៃ អ្នកស្រី​តែង​ទទួលទាន​ភេសជ្ជៈ ខារ៉ាបាវ ១ ឬ ២ កំប៉ុង ជាប្រចាំ ព្រោះ​វា​ជួយ​ឲ្យ​មាន​កម្លាំង ជា​ពិសេស​ក្រោយពេល​ហត់នឿយ​ពី​ធ្វើ​ការងារ។ ដោយឡែក​សម្រាប់​ការ​ត្រូវ​រង្វាន់​នេះ គឺជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​នោះ​ឡើយ ដោយ​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ នៅ​ពេល​ត្រឡប់​ពី​ធ្វើការ​វិញ ខ្ញុំ​បាន​ទិញ​ភេសជ្ជៈ​ខារ៉ាបាវ​ពី​អ្នកលក់​នៅ​ក្បែរ​បន្ទប់​ជួល​ចំនួន ១ កំប៉ុង មក​ទទួលទាន លុះ​ពេល​គាស់ ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០ លាន​រៀល​តែម្ដង។ ពេល​ឃើញ​ភ្លាម ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ជា​ខ្លាំង ហើយ​ស្រែក​ប្រាប់​អ្នក​ដែល​នៅ​ក្បែរ​មក​ជួយ​ពិនិត្យមើល ហើយក៏​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​ក្រវិល​កំប៉ុង​ស្រាប់​តែម្ដង»។

អ្នកស្រី​បាន​បញ្ជាក់​ថា «តាំង​ពី​ដើម​មក នៅ​ពេល​ដែល​ឃើញ​គេ​ឡើង​ទទួល​រង្វាន់​ធំ និង​ផ្សព្វផ្សាយ​នៅ​តាម​ស្ថានីយ​ទូរទស្សន៍ ខ្ញុំ​តែង​នឹក​ស្រមៃ​ថា ថ្ងៃ​ណាមួយ ខ្ញុំ​នឹង​មាន​វាសនា​ត្រូវ​រង្វាន់​ដូច​គេ​ដែរ ហើយ​ថ្ងៃនេះ ក្ដី​ស្រមៃ​របស់ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិតមែន»។

អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​ថា ទឹកប្រាក់ ១០០ លាន​រៀល​នេះ ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ជីវិត និង​ក្រុម​គ្រួសារ​របស់​អ្នកស្រី ហើយ​ក្រោយពេល​ទទួល​បាន អ្នកស្រី នឹង​យក​មួយ​ចំនួន​សងបំណុល​ធនាគារ​ឯកជន ហើយ​សល់​ប៉ុន្មាន​ទុក​សម្រាប់​បង្កើត​មុខរបរ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត។

ជា​ចុងក្រោយ អ្នកស្រី មាស ស៊ីណា បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខារ៉ាបាវ ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​នូវ​ទឹកប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ និង​បាន​ជួយ​កែប្រែ​នូវ​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​ក្រលំបាក​ដូច​ខ្ញុំ​ឲ្យ​មាន​ជីវភាព​ធូរធារ មាន​លុយ​គ្រប់គ្រាន់​ហ្នឹង​គេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម