Connect with us

ព័ត៌មានជាតិ

សាលា Shrewsbury International Phnom Penh ផ្ដល់អាហារូបករណ៍ចំនួន $500,000 សម្រាប់ការចុះឈ្មោះចូលរៀនឆ្នាំសិក្សា 2023 និង 2024

បានផុស

នៅ

សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស កំពុង​ផ្តល់​កម្មវិធី​អាហារូបករណ៍ $500,000 សម្រាប់​ឆ្នាំ​សិក្សា​ថ្មី 2023-2024 ដើម្បី​ទទួល​ស្វាគមន៍​សិស្សានុសិស្ស​មក​ទទួល​ការសិក្សា​តាម​ស្តង់ដារ​អប់រំ​របស់​ចក្រភព​អង់គ្លេស ក៏ដូចជា​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ដើមខែ​កញ្ញា ឆ្នាំ 2022 ក្នុង​គោល​បំណង​ផ្តល់​ការអប់រំ​លំដាប់​ពិភពលោក​ដល់​យុវជន​យុវតី​វ័យក្មេង​ដែល​សក្ដានុពល ដែល​ពួកគេ​នឹង​ក្លាយ​ជា​អ្នក​កំណត់​អនាគត​ល្អ​ប្រសើរ នៃ​ប្រទេស​កម្ពុជា និង​ពិភពលោក។

សាលា​នេះ​មាន​គោលបំណង​លើកទឹកចិត្ត​ឲ្យ​ឪពុកម្ដាយ​របស់​កុមារ​ដែល​មាន​ភាព​វៃ​ឆ្លាត​ខ្ពស់​ធ្វើការ​ជ្រើសរើស​សាលា Shrewsbury ហើយ​ឥឡូវនេះ សាលា​កំពុង​ចាប់​ដំណើរការ​កម្មវិធី​អាហារូបករណ៍ Gifted Children Scholarship សម្រាប់​កុមារ​ដែល​មាន​អំណោយទាន​ពិសេស​ផង​ដែរ។

ចាប់​តាំងពី​ការ​បើក​ដំណើរការ​មក សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ បាន​ទាក់ទាញ​ជិត​មួយ​ភាគ​បួន នៃ​សិស្ស​កំពូល និង​ពូកែ សម្គាល់​ដោយ​ការ​ធ្វើតេស្ត IQ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ និង​មកពី​វប្បធម៌​ចម្រុះ​ទាំង 11 សញ្ជាតិ​ផ្សេងៗ​គ្នា មក​ដាក់ពាក្យ​រៀន​នៅ​សាលា។ អ្វី​ដែល​កាន់តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ក្នុងចំណោម​បេក្ខជន​ទាំងអស់ អ្នកដាក់ពាក្យ​ដែល​ក្មេង​ជាងគេ​មាន​អាយុ​ត្រឹមតែ 4 ខែ​ប៉ុណ្ណោះ។

លោក Charles Wong ដែល​ជា​សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ ដែល​ធ្លាប់​បាន​បម្រើការ​នៅ​ក្នុង​ជាង 10 ប្រទេស​ជុំវិញ​ពិភពលោក ក្នុង​វិស័យ​អប់រំ ក្នុង​រយៈពេល 20 ឆ្នាំ​ចុង​ក្រោយនេះ បាន​មាន​ប្រសាសន៍​ថា សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ គឺជា​សាលា​ល្អ​បំផុត នៃ​ប្រព័ន្ធ​អប់រំ​របស់​ចក្រភព​អង់គ្លេស ដែល​មាន​ប្រសិទ្ធភាព ត្រូវ​បាន​គេ​ទទួល​ស្គាល់​រយៈពេល​ជាង 400 ឆ្នាំ​មក​ហើយ។

លោក Charles Wong ជឿជាក់​យ៉ាង​មុតមាំ​លើ​ការប្រើប្រាស់​ទិន្នន័យ​ជាក់ស្ដែង ហើយ​កំណត់ត្រា​តាម​ដាន​របស់​សាលា Shrewsbury ចក្រភព​អង់គ្លេស​បង្ហាញ​ថា 20 ភាគរយ នៃ​និស្សិត​បញ្ចប់​ការសិក្សា​ឆ្នាំ 2021 របស់​ខ្លួន បាន​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​កំពូល​ទាំង 20 របស់​ពិភពលោក ដូចជា Cambridge, Oxford និង MIT ជាដើម។

“កម្មវិធី​សិក្សា​របស់​សាលា Shrewsbury នឹង​អប់រំ និង​ពង្រឹង​សិស្ស​ម្នាក់ៗ ឲ្យ​រីកចម្រើន​ក្នុង​ជីវិត និង​រួម​ចំណែក​យ៉ាង​វិជ្ជមាន​ទៅកាន់​ពិភពលោក​ជុំវិញ​ពួកគេ។ នេះ​ជា​គោលដៅ​ចម្បង​របស់​សាលា​របស់​យើង ហើយ​យើង​បាន​ឃើញ​ពី​ឥទ្ធិពល​វិជ្ជមាន​លើ​ជីវិត​របស់​សិស្ស​យើង ហើយ​នេះ​ជា​អ្វី​ដែល​រង់ចាំ​សិស្សានុសិស្ស​កម្ពុជា​នៅ​សាលា​របស់​យើង” លោក Charles Wong បន្ថែម។ អ្វី​ដែល​រឹតតែ​សំខាន់​នោះ សាលា នឹង​អញ្ជើញ​មន្ត្រីរាជការ​ចក្រភព​អង់គ្លេស​មក​ចូលរួម​ចែករំលែក​អំពី​បេសកកម្ម​របស់​សាលា​នៅ​ថ្ងៃ​បើក​ទទួល​ចុះឈ្មោះ​ចូលរៀន និង​ទទួល​ពាក្យ​អាហារូបករណ៍ នៃ​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវ​នឹង​ថ្ងៃ​ទី 19 ខែ​វិច្ឆិកា នៅ​សណ្ឋាគារ Raffles រួម​ជាមួយ​នឹង​ក្រុម​ថ្នាក់ដឹកនាំ​សាលា​របស់​យើង និង​មាន​គោលដៅ​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ប្រព័ន្ធ​អប់រំ​ចក្រភព​អង់គ្លេស ដែល​សាលា Shrewsbury ផ្តល់​ឲ្យ​សាលា​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា។

អាហារូបករណ៍ នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​តាមរយៈ​ការ​ធ្វើតេស្ត IQ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ ដែល​ភ្ជាប់​មក​ជា​មួយ​របាយការណ៍​ផ្លូវការ​មួយ។ ការ​ធ្វើតេស្ត IQ នេះ មានតម្លៃ​ស្មើនឹង​ទឹកប្រាក់​ចំនួន 600 ដុល្លារ ដែល​នឹង​មិន​ត្រូវ​បាន​គិត​ថ្លៃ ដែល​ជា​ផ្នែក នៃ​កម្មវិធី​ផង​ដែរ។ ដើម្បី​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ នៃ​ការ​ធ្វើតេស្ត​នេះ ភាគី​ទី​បី ដែល​មាន​អ្នក​ជំនាញ​មួយ ត្រូវ​បាន​គេ​ស្គាល់​ក្នុង​នាម​ថា Tutor Impact UK ត្រូវ​បាន​ចូលរួម​ដោយ​សាលា​អន្តរជាតិ Shrewsbury Phnom Penh ដើម្បី​ធ្វើតេស្ត IQ ដល់​សិស្ស​ដែល​ចាប់អារម្មណ៍។ Tutor Impact គឺជា​ក្រុម​អប់រំ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Oxford ចក្រភព​អង់គ្លេស។ ពួកគេ​ផ្តល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​ទន់ ការវាយតម្លៃ​ផ្នែក​ចិត្តវិទ្យា​ដល់​សិស្ស​ដល់​ថ្នាក់​ទី 12 ក្នុង​ប្រទេស​ចំនួន 10 ផ្សេងៗ​គ្នា ក៏ដូចជា​សេវាកម្ម​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ឈានមុខ​គេ​ក្នុង​ចក្រភព​អង់គ្លេស។

“កុមារ​ដែល​មាន​អំណោយទាន​ពិសេស​ជាច្រើន រៀន​បាន​លទ្ធផល​ទាប ដោយសារ​សក្ដានុពល​របស់​ពួកគេ​មិនទាន់​ត្រូវ​បាន​មាន​អ្នក​រក​ឃើញ។

ក្នុង​ន័យ​នេះ យើង​សូម​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ដល់​មាតាបិតា​ឲ្យ​ទៅ​ជាមួយ និង​អនុញ្ញាត​ឲ្យ​កូន​របស់​ពួកគេ​ធ្វើតេស្ត IQ យ៉ាង​ជំនាញ​នេះ ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់លាស់ និង​បង្កើន​បញ្ញា​របស់​ពួកគេ ” ។ លោក Charles Wong បាន​គូស​បញ្ជាក់។

កុមារ​អាយុ​ចន្លោះ​ពី 4 ទៅ 11 ឆ្នាំ មាន​សិទ្ធិ​ទទួល​បាន​ការ​ធ្វើតេស្ត IQ នេះ ហើយ​ពួកគេ នឹង​បែងចែក​ទៅតាម​ប្រភេទ រួមមាន ៖ Early Years គឺជា​កុមារ​ដែល​មាន​អាយុ​ពី 2 ទៅ 5 ឆ្នាំ​; ដំណាក់កាល​សំខាន់​ទី 1 មាន​អាយុ​ពី 5 ទៅ 7 ឆ្នាំ​; និង​ដំណាក់កាល​សំខាន់​ទី 2 មាន​អាយុ​ពី 7 ទៅ 11 ឆ្នាំ។ ពិន្ទុ IQ ពី 130 ឬ​ខ្ពស់​ជាង​នេះ ត្រូវបាន​ចាត់ទុកថា​ជា​កម្រិត​អំណោយទាន​ពិសេស ខណៈ​អ្នក​ដែល​មាន​ពិន្ទុ IQ ពី 120-129 គឺ​នៅ​កម្រិត​ខ្ពស់។ ក្រៅពី​អាហារូបករណ៍​សិក្សា យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ផ្តល់​អាហារូបករណ៍​បន្ថែម​សម្រាប់​តន្ត្រី និង​កីឡា​ដល់​ដំណាក់កាល​គន្លឹះ​ទី 2 និង 3 ដែល​អាហារូបករណ៍​សរុប​រួមមាន​ចំនួន 16 ក្នុង​ឆ្នាំ 2023/24 បើ​ធៀប​នឹង​អាហារូបករណ៍​ក្នុង​ឆ្នាំ 2022/23 មាន​ចំនួន 9 តែប៉ុណ្ណោះ។

នៅ​ខែ​មិថុនា ឆ្នាំ 2022 សាលា​បាន​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជិត 100 ពាក្យ ហើយ​ចុងក្រោយ មាន​កុមារ​ចំនួន 77 នាក់ មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ការ​ធ្វើតេស្ត IQ នៅ​ថ្ងៃ​ទី 4 និង​ទី 5 ខែ​មិថុនា។ នៅ​ក្នុង​នោះ កុមារ 13 នាក់ (17%) បាន​ធ្វើតេស្ត​បាន​លទ្ធផល​នៅ​កម្រិត ‘អំណោយទាន’ (IQ លើស​ពី 130) និង 10 នាក់​ទៀត (13%) បាន​ធ្វើតេស្ត​បាន​លទ្ធផល​នៅ​កម្រិត ‘កម្រិត​ខ្ពស់’ (IQ ចន្លោះ​ពី 120-129)។ នេះ​ស​បញ្ជាក់​ថា អ្នក​ធ្វើតេស្ត​របស់​សាលា​បាន​ធ្វើ​បាន​ល្អ​យ៉ាង​ខ្លាំង​ដែល​លើស​ពី​ចំនួន​មធ្យមភាគ​របស់​ពិភពលោក​ដែល​មាន​ត្រឹមតែ 6-8% នៃ​កុមារ​ដែល​ត្រូវ​បាន​ធ្វើតេស្ត​ថា ជា​កុមារ “មាន​អំណោយទាន” នេះ​បើ​យោង​តាម​សមាគម​ជាតិ​សម្រាប់​កុមារ​មាន​អំណោយទាន។ ក្នុង​ចំណោម​កុមារ 77 នាក់​នេះ ដែល​បច្ចុប្បន្ន​ចូលរៀន​នៅ​សាលា​ចំនួន​ប្រហែល 45 ផ្សេងគ្នា ក្នុង​ទីក្រុង​ភ្នំពេញ កុមារ​ចំនួន 9 (12%) បាន​ឈ្នះ​អាហារូបករណ៍​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ដំណើរការ​ប្រលង​អាហារូបករណ៍​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ខ្ពស់។

ក្នុង​ការ​ទទួលស្គាល់​នូវ​ការ​អនុវត្ត​ដ៏​ល្អ​ក្នុង​ការ​ធ្វើតេស្ត IQ ដោយ​កុមារ ‘មាន​អំណោយទាន’ និង ‘កំពូល’ ហើយ​ជា​មួយ​នឹង​គោលដៅ នៃ​ការ​បន្ត​ផ្តល់​ការ​រីកចម្រើន​ខាង​សង្គម អារម្មណ៍ និង​បញ្ញា​ដល់​ពួកគេ សាលា​នឹង​ផ្តល់​ជំនួយ​បន្ថែមចំនួន 5,000 ដុល្លារ សម្រាប់​ការ​ចូលរៀន​រយៈពេល​មួយ​ឆ្នាំ នៃ​កម្មវិធី Gifted & Talented Program (GTP) ដែល​បង្រៀន​ដោយ​សិស្ស​បញ្ចប់​ការ​សិក្សា​របស់ Oxford & Cambridge នៃ Tutor Impact ចក្រភព​អង់គ្លេស (www.tutor-impact.com)

កម្មវិធី​អាហារូបករណ៍ Shrewsbury នឹង​បើក​ទទួល​ពាក្យសុំ​អាហារូបករណ៍​ចាប់ពី​ថ្ងៃ​ទី 1 ខែ​វិច្ឆិកា ឆ្នាំ 2022 ហើយ​នឹង​បិទ​នៅ​ថ្ងៃ​ទី 28 ខែ​វិច្ឆិកា ឆ្នាំ 2022។ លទ្ធផល នៃ​កម្មវិធី​អាហារូបករណ៍ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី 12 ខែ​ធ្នូ ឆ្នាំ 2022។ អ្នក​អាច​ដាក់​ពាក្យ​ដោយ​ផ្ទាល់​នៅ​សាលា ឬ​អាច​ចូល​មើល​ការ​ដាក់​ពាក្យ​តាមរយៈ​គេហទំព័រ (https://bit.ly/3SVHyXX) ឬ​ទំព័រ​ហ្វេសប៊ុក (https://bit.ly/3fqFFVv)

សម្រាប់​បេក្ខជន​ដែល​ទទួល​បាន​ជោគជ័យ​ទាំងអស់​ក្នុង​ការ​ធ្វើជា​គ្រួសារ​របស់​សាលា​យើង យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ឧបត្ថម្ភ​ឪពុកម្ដាយ​ទាំងពីរ​របស់​ជ័យលាភី​អាហារូបករណ៍​មក​ទស្សនកិច្ច​សាលា Shrewsbury នៅ​ចក្រភព​អង់គ្លេស​រយៈពេល 5 ថ្ងៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ 2023។ កុំ​ខកខាន​ឱកាស​មាស​ដើម្បី​ទទួលយក​បទពិសោធន៍​សាលា​រដ្ឋ​ដ៏​អស្ចារ្យ​មួយ​ក្នុងចំណោម​សាលា​រដ្ឋ​ទាំង​ប្រាំបួន​នៅ​ក្នុង​ចក្រភព​អង់គ្លេស​!

សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ បាន​បើក​ដំណើរការ​ហើយ​នៅ​ទីតាំង Flatiron ក្នុង​រាជធានី​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ (សម្រាប់​កុមារ​អាយុ​ពី 2 ទៅ 5 ឆ្នាំ)។ បរិវេណ​សាលា​សំខាន់​របស់​សាលា គ្រោង​នឹង​បើក​នៅ​ខែ​កញ្ញា ឆ្នាំ 2024 ក្នុង​ខណ្ឌ​ជ្រោយចង្វារ ភាគ​ខាងជើង នៃ​ទីក្រុង។ បរិវេណ​សាលា​ធំ នឹង​ផ្តល់​អាហារ​ដល់​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា និង​ផ្តល់​កន្លែង​ស្នាក់នៅ។

គួរ​បញ្ជាក់​ថា សាលា Shrewsbury School UK នៃ​ចក្រភព​អង់គ្លេស គឺជា​សាលា​ដ៏​ធំ​ជាង​គេ​មួយ​ក្នុង​ចំណោម​សាលា​សាធារណៈ​ទាំង​ប្រាំពីរ​ដែល​កត់ត្រា​ទុកជា​សាលា​សាធារណៈ​ដ៏​ល្បី​មួយ​ក្នុង​ឆ្នាំ 1868អំពី​ការ​ប្រើប្រាស់​លក្ខណៈ​ពិសេស​ល្អ​បំផុត នៃ​ប្រព័ន្ធ​អប់រំ​របស់​ចក្រភព​អង់គ្លេស។ នៅ​ចក្រភព​អង់គ្លេស សាលា​នេះ បាន​ឈ្នះ​ពានរង្វាន់​សាលា​ឯករាជ្យ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ 2020។ ជាមួយ​គ្នា​នេះ​ដែរ សាលា​នេះ មាន​អតីត​និស្សិត​ល្បីៗ រួម​ទាំង​លោក Sir Charles Darwin ផង​ដែរ។ សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​អគារ​ពាណិជ្ជកម្ម Flatiron នឹង​បើក​ដំណើរការ​ជា​ផ្លូវ​ការ​ចាប់ពី​ខែ​កញ្ញា ឆ្នាំ 2022 ក្នុង​ការ​ផ្តល់​ការ​អប់រំ​ស្តង់ដារ​អន្តរជាតិ​ដ៏​ទំនើប​ទាន់សម័យ សម្រាប់​កុមារា និង​កុមារី​កម្ពុជា។

សាលា នឹង​អនុលោម​តាម​កម្មវិធី​សិក្សា​ពិសេស​របស់​សាលា Shrewsbury នៃ​ចក្រភព​អង់គ្លេស តាម​បែប Floreat ដែល​ផ្តល់​នូវ​ការ​អប់រំ សហ​កម្មវិធីសិក្សា និង​គ្រូ​បង្គោល​ដ៏​ល្អៗ ជាមួយ​នឹង​ថ្នាក់រៀន​ដ៏​ទំនើប ការ​លេង​កីឡា ការ​សម្តែង ការ​លេង​តន្ត្រី និង​សម្ភារៈ​ដ៏​ទំនើបៗ​ទាន់សម័យ។ ភាសា​អង់គ្លេស ខ្មែរ និង​ភាសា​ចិន នឹង​ត្រូវ​បាន​ផ្តល់​ជូន​ដល់​កូនៗ​របស់​លោក​អ្នក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៨ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៤១ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥៤ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម