ព័ត៌មានជាតិ
តំណាងរាស្ត្រសៀមរាប ប្រគល់ថវិកាជាង៦ពាន់ដុល្លារ ដល់កង វរសេនាតូច សម្រាប់សាងសង់អគារផ្ទះបាយថ្មី
លោកឧកញ៉ាសៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចការពារព្រំដែនលេខ១របស់តំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២០នេះ បានប្រគល់ថវិកាចំនួន៦.៤០០ដុល្លារអាមេរិកដល់វរសេនាតូចការពារព្រំដែនលេខ១សម្រាប់សាងសង់អគារផ្ទះបាយថ្មី ដែលឈរជើងនៅចំណុចអូរកូនតឹង ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
លោកឧត្តមសេនីយ៏ទោ ស៊ីន ភាត់ មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងសៀមរាប បានថ្លែងអំណរគុណយ៉ាងធំធេងចំពោះលោកឧកញ៉ា សៀង ណាំ រួមជាមួយសមាជិកក្រុមសម្ព័ន្ធមេត្រីភាពទាំងអស់ ដែលជានិច្ចកាលតែងតែឧបត្ថម្ភគាំទ្រដល់កងកម្លាំងពិសេសវរសេនាតូចការពារព្រំដែនលេខ១នេះ។
បើតាមលោក ស៊ីន ភាត់បញ្ជាក់ថា តំណាងឲ្យកងកម្លាំងទាំងអស់នៃវរសេនាតូចការពារព្រំដែនលេខ១ បានប្តេជ្ញាថា និងខិតខំក្នុងកិច្ចការការពារជាតិមាតុភូមិឱ្យបានល្អ ជាពិសេសគឺតាមខ្សែបន្ទាត់ព្រំដែន។

ជាមួយគ្នានោះ លោកឧកញ៉ា សៀង ណាំ ក៍បានមានប្រសាសន៍ថា បើទោះបីប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅលើពិភពលោកបានកំពុងជួបការលំបាកដោយសារការកូវីដ ក៍ប៉ុន្តែក្នុងនាមជាសម្ព័ន្ធមេត្រីភាព ឯកឧត្តមអ្នកឧកញ៉ាតែងតែគិតគូដល់កងកម្លាំងប្រដាប់អាវុធជានិច្ច ជាក់ស្តែងសកម្មភាពនៅពេលនេះស្រាប់ គឺបានបង្ហាញឱ្យឃើញពីការបង្កើតភាពស្និទ្ធស្នាល លើកទឹកចិត្ដ និងធ្វើឱ្យកងកម្លាំងមានភាពជឿជាក់ និងភាពកក់ក្ដៅក្នុងការរួមចំណែកការពារ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស គឺការពារបូរណភាពទឹកដី និងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ក្នុងនាមសម្ព័ន្ធមេត្រីភាព ឯកឧត្តមឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រ មណ្ឌលសៀមរាប និងជាប្រធានក្រុមសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចការពារព្រំដែនលេខ១របស់តំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប គឺបានជួយយ៉ាងច្រើនដល់អង្គភាពមួយនេះ ទាំងផ្នែកស្បៀងអាហារ និងការងារអភិវឌ្ឍទីបញ្ជាការជាដើម៕

អត្ថបទ៖ គឿនវេត
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


