Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងបណ្តុះបណ្តាលធនធានមនុស្ស​កម្រិតពិភពលោក ក្នុងបរិបទឧស្សាហកម្ម ៤.០

បានផុស

នៅ

ការបង្កើតមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ​ដែលមជ្ឈមណ្ឌលនេះ នឹងក្លាយជាថ្នាលបណ្តុះ​បណ្តាលធនធានមនុស្សកម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០​ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌល CJDM ត្រូវបានគាំទ្រ និងផ្តល់ជំនួយដោយភាគីជប៉ុន ។ CJDM នឹងដាក់សម្ពោធជាផ្លូវការនៅ​ដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ការស្រាវជ្រាវ ការអភិវឌ្ឍ ការច្នៃប្រឌិត និងសេវាកម្មនៅក្នុងវិស័យផលិតកម្មឌីជីថលនៅកម្ពុជា។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងប្រធានគណៈកម្មការគ្រប់គ្រង​មជ្ឈមណ្ឌល​ផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន មានប្រសាសន៍ថា ​ការបង្កើតមជ្ឈមណ្ឌល CJDM មានបំណង​បណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ក្នុងផ្នែកឧស្សាហកម្មឌីជីថល សម្រាប់បំពេញតម្រូវការ​លើវិស័យនេះ នាពេលអនាគត ​​ដែលនឹងជំរុញឱ្យកម្ពុជា ជាប្រទេសរីកចម្រើនខាងឧស្សាកម្ម និងកម្មន្តសាល។

លោកបន្តថា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សនេះ នឹងទាក់ទាញបានក្រុមហ៊ុនមកវិនិយោគ លើវិស័យ​ឧស្សាហកម្ម៤.០ នៅកម្ពុជាបន្ថែមទៀត នាពេលខាងមុខ ដោយសារតែកម្ពុជា មានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់បម្រើការងារក្នុងវិស័យនេះ។ ​

បើតាមលោកបណ្ឌិត «ការបង្កើតមជ្ឈមណ្ឌល CJDM គឺដើម្បីបង្ហាញថា ពីខ្មែរដើម្បីខ្មែរ ខ្មែរអាចធ្វើបាន»។

ឆ្នាំ២០២៣ ​គឺជាឆ្នាំដំបូង ដែលកម្ពុជា នឹងបញ្ជូនគ្រូចំនួន៣រូប ទៅរៀន និងហ្វឹកហាត់ការងារនៅប្រទេសជប៉ុន ​ដើម្បីឱ្យពួកគេមានសមត្ថភាព មកបណ្តុះបណ្តាលនិស្សិតនៅកម្ពុជាផ្សេងទៀត នៅឆ្នាំបន្តបន្ទាប់។ នេះជាការលើកឡើងរបស់លោក Jun Arii នាយកក្រុមហ៊ុន DMG MORI Thailand។

មជ្ឈមណ្ឌល CJDM នឹងបណ្តុះបណ្តាលធនធានមនុស្ស ដែល​ប្រើសមាសធាតុលោហធាតុផ្សេងៗ តាមបច្ចេកវិទ្យាឌីជីថល​ផលិតជាគ្រឿងបន្លាស់ និងគ្រឿងបង្គុំផ្សេងៗ ​សម្រាប់ប្រើប្រាស់ក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស។

ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន DMG MORI ប្រចាំអាស៊ី លោក​​ Satoshi Hashimoto បានថ្លែងថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ មជ្ឈមណ្ឌល CJDM នឹងជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា។បើតាមលោក Satoshi Hashimoto មជ្ឈមណ្ឌលនេះ នឹងបណ្តុះបណ្តាលវិស្វករជំនាញជាន់ខ្ពស់ នៅក្នុងបរិបទ​នៃគម្រោងឧស្សាហកម្ម ៤.០ ។ វិស្វករជំនាញនឹងកាន់តែមានតម្រូវការ សម្រាប់វិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនានា។

លោកបន្តថា «វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ដែលមានធនធានមនុស្ស មានជំនាញផលិត​កម្រិតពិភពលោក ដោយនៅពេលអនាគតនឹងមានវិនិយោគិនកាន់តែច្រើន ចូលមកកាន់កម្ពុជា ដែលក្នុងនោះ​ក៏មានវិនិយោគគិនជប៉ុនផងដែរ»។

សូមបញ្ជាក់ថា កម្ពុជា ទើបនាំចូលម៉ាស៊ីន CNC កម្រិតខ្ពស់ចំនួនបី រួមមាន៖ LEASERTEC 300 DED hybrid, MDG 85 mono BLOCK និង NLX2500SY ​បាននាំចូលមកកាន់មជ្ឈមណ្ឌល CJDM ដែលមាន​តម្លៃសរុប​ប្រមាណ៥លានដុល្លារអាមេរិក។ ​ក្នុងចំណោមម៉ាស៊ីនទាំង៣នេះ ម៉ាក LEASERTEC 300 DED hybrid មានតែ ៤ប៉ុណ្ណោះ ក្នុងពិភពលោក គឺនៅកម្ពុជា ជប៉ុន សហរដ្ឋអាមេរិក និងអាល្លឺម៉ង។ ម៉ាស៊ីននេះ មានសមត្ថភាពផលិត​គ្រឿងបន្លាស់ និងគ្រឿងបង្គំគ្រប់ប្រភេ​ទ និងគ្រប់ទំហំ ពីសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម