Connect with us

ព័ត៌មានជាតិ

ស្ថាប័នបីចាប់ដៃបង្កើតឱកាសរួមគ្នារវាងកម្ពុជា-ជប៉ុន ផ្អែកលើទស្សនវិជ្ជាធុរកិច្ចរបស់លោក Inamori

បានផុស

នៅ

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយសាលា Yokohama Management school based on philosophy នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានវត្តមានលោក Mikami Masahiro ឯកអគ្គរាជទូត​ជប៉ុនប្រចាំកម្ពុជា ចូលរួមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងនៃ MOU នេះ គឺរួមបញ្ជូលទាំងការផ្តល់ថវិការឧបត្ថម្ភពី Yokohama Management school based on philosophy ទៅដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC ដើម្បីប្រើប្រាស់ក្នុង​ការបកប្រែសៀវភៅរបស់លោក Inamori ដែលមានចំណងជើងថា “Ikikata” (“生き方” ជាភាសាជប៉ុន ឬ ”A compass to fulfillment ” ជាភាសាអង់គ្លេស) និងពីភាសាជប៉ុនមកជាភាសាខ្មែរ ដោយបោះពុម្ពផ្សាយ​សៀវភៅនេះ នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្ម និងនិយោគកម្ពុជា-ជប៉ុន បានលើក​ឡើងថា ពិធីចុះ MOU នេះពិតជាពិសេសខ្លាំងណាស់ ព្រោះកើតឡើងរវាងស្ថាប័នមិនមែនរដ្ឋាភិបាលចំនួនបី។ មានន័យថា រវាងមនុស្ស និងមនុស្ស កម្ពុជា និងជប៉ុន។ លោកបញ្ជាក់ថា នៅក្នុងពិធីនេះដែរ លោក Ikeda និងលោក Hamada បានធ្វើដំណើរមកពីប្រទេសជប៉ុន ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគាត់ ជាមួយយើងទាំងអស់គ្នា អំពីសៀវភៅដ៏ល្បីល្បាញមួយរបស់លោក Inamori ហៅថា Ikikata ឬជាភាសាខ្មែរថា «របៀបរស់នៅ» កំពុងត្រូវបានបកប្រែជាភាសាខ្មែរ ដោយមានជំនួយពីលោក Hamada។

លោក Hamada Soichiro តំណាង Yokohama Management school based on philosophy និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Ryochi Keiei Co., Ltd  បានលើកឡើងដែរថា លោក Inamori បានចែកឋាន​ទៅនៅខែ សីហា ឆ្នាំ ២០២២ ក្នុងអាយុ ៩០ឆ្នាំ។ បើទោះជាលោក Inamori បានចែកឋានក៏ពិតមែន តែទស្សនវិជ្ជា និងខ្លឹមសារនៃមេរៀនរបស់គាត់ នៅតែរស់រានមានជីវិតបន្ត និងមានសារសំខាន់សម្រាប់ប្រទេសជប៉ុន ក៏ដូចជាកម្ពុជា និងប្រទេសផ្សេងៗ នៅលើពិភពលោកផងដែរ។ លោកបន្តថា តាមរយៈទស្សនវិជ្ជាសៀវភៅរបស់លោក Inamori នឹងជួយឱ្យ​ប្រជាជនទាំងអស់បានរៀនសូត្រ និងប្រើប្រាស់នៅក្នុងធុរកិច្ចការធ្វើជំនួញ ដើម្បីបង្កើតកម្រិត​ជីវភាពកាន់តែរីក​ចម្រើន។

លោក Ikeda Naruo អង្គភាពប្រតិបត្តិការបណ្ណាល័យ Inamori, Kyocera Corporation បានគូសបញ្ជាក់ថា ទស្សនវិជ្ជារបស់លោក Inamori គឺជាគំនិតដើម្បភាពរីកចម្រើនការអភិវឌ្ឍមនុស្ស និងស្ថាប័ន។ លោក Inamori បាននិពន្ធសៀវភៅខ្លួនឯង បានចំនួន ៥៥ចំណងជើង និងមានសៀវភៅនិពន្ធរួមសរុបចំនួន១៨ចំណងជើង ដែលសរុប​បោះពុម្ពផ្សាយទូទាំងសកលមានចំនួន ២២លានក្បាល ជាពិសេសសៀវភៅ Ikikata មានប្រជា​ប្រិយភាពយ៉ាងខ្លាំង និងបានបកប្រែជា ១៦ភាសា។

លោក អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានថ្លែងកោតសរសើរ​ទស្សនវិជ្ជាធុរកិច្ចរបស់លោក Inamori ដែលមានខ្លឹមសារអប់រំដ៏អស្ចារ្យ។ ជាមួយនឹងឱកាសកាន់តែ​ច្រើន​ក្នុងការស្វែងយល់អំពីទស្សនវិជ្ជាធុរកិច្ចរបស់លោក Inamori ជឿជាក់ថា ធុរកិច្ចនៅកម្ពុជា អាចកសាង​ក្រមសីលធម៌អាជីវកម្មរបស់ពួកគេ កាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល រលូន រួមជាមួយការសិក្សាពីទស្សនវិជ្ជា និងសិលធម៌ ដោយផ្អែកលើព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា ពិធីចុះ MOU រវាងអង្គការមិនមែនរដ្ឋាភិបាលទាំងបី អាចរំពឹងថា ទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន នឹងមានការរីកចម្រើនបន្ថែមទៀតនៃប្រទេសទាំងពីរកម្ពុជា ជប៉ុន តាមរយៈការផ្លាស់ប្តូរគំនិត​ក្នុងវិស័យ​ធុរកិច្ច។ ចំណុចនេះ ក៏នឹងបម្រើជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា ជប៉ុន ខណៈប្រទេសទាំងពីរ​នឹងប្រារព្ធខួបលើកទី ៧០នៃទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម