ព័ត៌មានជាតិ
នាវាពិឃាតជើងទឹកជប៉ុនមួយគ្រឿងចូលចតនៅកំពង់ផែព្រះសីហនុ
នៅវេលាម៉ោង ៨៖ ៥០ នាទី ថ្ងៃទី ១៨ ខែវិច្ឆិកានេះនាវាស្វ័យការពារជើងទឹកជប៉ុន ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីចូលជួបសម្ដែងការគួរសមក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើលំហាត់រួមគ្នាជាមួយនាវាកងទ័ពជើងទឹកខេមរភូមិន្ទលាគ្នាពេលធ្វើដំណើរត្រឡប់ទៅវិញ។ ការចូលចតរបស់នាវាជប៉ុនមួយគ្រឿងនេះ មានរយៈពេល៣ថ្ងៃ (១៨-២០)។

ក្នុងឱកាសចូលចតរបស់នាវាពិឃាត កងស្វ័យការពារជើងទឹកជប៉ុននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការទទួលស្វាគមន៍ពីនាយនាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រដឹកនាំដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការ រងមូលដ្ឋានសមុទ្រ។
ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន។
សូមជំរាបថា នាវា ឈ្មោះ JS HARUSAME ជាប្រភេទនាវាពិឃាត ដែលមានបណ្ដោយ ១៥១ ម៉ែត្រ និងទទឹង ១៧.៤ ម៉ែត្រ ដែលបើកក្នុងជម្រៅទឹក ៥.២ ម៉ែត្រ និងអាចផ្ទុកទំងន់ ៤.៥៥ តោន និងដាក់មនុស្សបាន ២០៥ នាក់៕





-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


