ព័ត៌មានជាតិ
ដួង វីរ:សិទ្ធ ពោលនឹកកម្ពុជា និងអ្នកគាំទ្រក្រោយទៅដល់អាមេរិកប៉ុន្មានថ្ងៃ
ទស្សនិកជនរួមទាំងអ្នកគាំទ្រពិតជាបានដឹងហើយថា តារាចម្រៀងវ័យក្មេងសំឡេងផ្អែមលោក ដួងវីរៈ សិទ្ធបច្ចុប្បន្នគឺមិនត្រឹមតែមានទេពកោសល្យ ក្នុងការច្រៀងយ៉ាងពិរោះនោះទេតែក៏មានទេពកោសល្យក្នុងការនិពន្ធទំនុកច្រៀង, ទំនុកភ្លេង និងលេងឧបករណ៍តន្ត្រីសម័យ និងបុរាណទៀតផង។
យ៉ាងណាមិញថ្វីត្បិតតែពេលនេះតារាចម្រៀងរូបសង្ហាដួង វីរ:សិទ្ធបានចាកចេញពីប្រទេសកំណើតទៅដល់ទឹកដីប្រទេសសម្បូរដុល្លារសហរដ្ឋអាមេរិកហើយក៏ពិតមែនប៉ុន្តែសម្រាប់ទឹកចិត្តរបស់តារាប្រុសរូបនេះនៅតែបង្ហាញក្តីនឹករឭកចំពោះអ្នកគាំទ្រ និងស្រុកខ្មែរជានិច្ច។

ជាក់ស្តែងផ្អែកតាមបង្ហាញសារចេញពីទឹកដីសហរដ្ឋអាមេរិកលោក ដួង វីរ:សិទ្ធ បានបញ្ជាក់ថាលោកពិតជាមានក្តីនឹករឭកខ្លាំងមកដល់ប្រទេសកម្ពុជា។
នៅក្នុងខ្លឹមសារខ្លីមួយឃ្លាដែលតារាប្រុសលោក ដួង វីរ:សិទ្ធ ថ្លែងចេញពីទឹកដីអាមេរិកបានលើកឡើងថា សួស្ដី!កម្ពុជា ខ្ញុំ នឹកអ្នកណាស់ នឹកតន្ត្រី (concert) ដែលធ្លាប់ច្រៀង នឹកសំឡេងអ្នកគាំទ្រពីមុខឆាកតន្ត្រី។
តាមរយ:អត្ថន័យរបស់លោក ដួង វីរ:សិទ្ធ នេះបានធ្វើឲ្យអ្នកគាំទ្រលោកនៅកម្ពុជាកាន់តែបង្ហាញការនឹករឭកខ្លាំងដល់រូបលោកដូចៗគ្នា។

សូមបញ្ជាក់ថា តារាចម្រៀងសំនៀងស្រទន់លោក ដួង វីរ:សិទ្ធ បានឡើងយន្តហោះចាកចេញពីប្រទេ សកម្ពុជាទៅទឹកដីសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ២០២២ដើម្បីច្រៀងប្រមូលថវិកាជួយដល់អង្គការ Cambodian Health Professio nals Association of Americaដែលជាអង្គការតែងតែចុះមកជួយព្យាបាលជំងឺប្រជាពលរដ្ឋខ្មែរដែលមានជីវភាពខ្វះខាតជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


