សន្តិសុខសង្គម
សិស្សសាលាបឋមព្រៃល្វារងរបួសរហូតពិកាភ្នែក ដោយសារការធ្វេសប្រហែសរបស់នាយកសាលា
ក្មេងស្រីសិស្សសាលាបឋមសិក្សាព្រៃល្វាម្នាក់ រៀនថ្នាក់ទី៤ ស្ថិតក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានរងរបួសខ្វាក់ភ្នែកម្ខាង ព្រោះតែការធ្វេសប្រហែសរបស់នាយកសាលា។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុវេលាព្រឹកលោកនាយកសាលាបានប្រើក្មេងប្រុសម្នាក់រៀនថ្នាក់ទី៦ ឲ្យកាន់ម៉ូទ័រកាត់ស្មៅ ដើម្បីសម្អាតទីធ្លាសាលារៀនទាំងដែលក្មេងប្រុសនោះគ្មានជំនាញ និងតួនាទីក្នុងសាលានោះទេ ពេលកំពុងកាត់ស្មៅគាប់ជូនក្មេងស្រីឈ្មោះ យ៉ុន លក្ខិណា រៀនថ្នាក់ទី៤ (ខ) ដើរទៅជិតក៏ខ្ទាតដុំថ្មត្រូវភ្នែកខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ហើយមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ភ្នែករបស់គាត់បានខូចទាំងស្រុង ដោយមិនអាចព្យាបាលបាន។
ក្រោយរបួសត្រូវភ្នែកភ្លាមៗ គឺឪពុកម្តាយក្មេងស្រីដែលមានជីវភាពក្រីក្រផងនោះ ត្រូវបង្ខំចិត្តយកកូនទៅព្យាបាល ដោយមិនបានទទួលថវិកាសម្រាប់សង្គ្រោះពីគណៈគ្រប់គ្រងសាលានោះទេ ទាំងដែលករណីនេះគឺជាការទទួលខុសត្រូវមួយភាគធំរបស់លោកនាយកសាលា។ ហើយអ្វីដែលហួសថ្លែងនោះគឺថា គ្មានកំណត់ហេតុលើករណីនេះទេ គឺនិយាយគ្នាតែពាក្យសម្តីរវាងនាយកសាលា និងឪពុកម្តាយក្មេងស្រីរងគ្រោះប៉ុណ្ណោះ។

លោក មុឹង សុប៊ុនណានាយកសាលាបឋមសិក្សាព្រៃល្វាបានទទួលស្គាល់ថា ពិតជាមានករណីដែលកើតឡើងជាយថាហេតុលើក្មេងស្រីរងគ្រោះខាងលើប្រាកដមែន។
ដោយឡែកលោក អែម អន ប្រធានការិយល័យអប់រំស្រុកព្រៃកប្បាសវិញបានបកស្រាយថា រឿងនេះដោះស្រាយរួចរាល់ហើយដោយឪពុកម្ដាយសិស្សមិនបានប្តឹងទេដោយពួកគាត់ទទួលយកតាមការសម្របសម្រួលពីសំណាក់លោកនាយកសាលា។
ចំណែកលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស់បានឲ្យដឹងថា លោកអត់ទទួលបានព័ត៌មានខាងលើនេះទេ ព្រោះគ្មានពាក្យបណ្តឹងពីអាណាព្យាបាល។ លោកអធិការបញ្ជាក់ថា បើមានពាក្យបណ្តឹងលោកនិងបើកការស្រាវជ្រាវ។

ក្រោយដឹងថា ក្មេងស្រីរងគ្រោះពិកាភ្នែកម្ខាងទាំងស្រុង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការ ស.ស.យ.កស្រុកព្រៃកប្បាសបានចូលរួមជាមួយរដ្ឋបាលស្រុកព្រៃកប្បាស លោកប្រធានក្រុមប្រឹក្សាឃុំព្រៃល្វា លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកនាយក លោកគ្រូ អ្នកគ្រូ បានទៅចូលរួមសួរសុខទុក្ខ និងបាននាំយកថវិកាឧបត្ថម្ភសរុបចំនួន ១ លាន ១ សែនរៀល (១, ១០០,០០០) និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនគ្រួសារក្មេងស្រីរងគ្រោះ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


