ព័ត៌មានជាតិ
ក្រសួងត្រៀមបន្ទប់ដាច់ដោយឡែកក្នុងករណីសិស្សវិជ្ជមានជំងឺកូវីដ១៩
លោក ហង់ ជួនណរ៉ុន លោក រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍នៅថ្ងៃទី ២១ ខែវិច្ឆិកានេះថា ការប្រឡងមធ្យមសិក្សាទុតិយភូមិលើកនេះ ក្រសួងអនុវត្តតាមគោលការប្រតិបត្តិស្ដង់ដា (SOP) ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ដោយមិនមានការធ្វើតេស្តមួយថ្ងៃមុននោះទេ ប៉ុន្តែលោកបានអំពាវនាវឲ្យបេក្ខជនទាំងអស់តាមដានសុខភាពខ្លួនឯងប្រសិនបើមានអាការមិនស្រួលដូចជា ក្ដៅខ្លួន ឈឺក្បាល ក្អក ដែលអាចជាលក្ខណៈនៃជំងឺកូវីដ សូមធ្វើតេស្ត្រជាមុនដោយខ្លួនឯង ហើយជូនដំណឹងដល់ប្រធានមណ្ឌលប្រឡង នោះក្រសួងនឹងរៀបចំជាបន្ទប់ពិសេសមួយ សម្រាប់បេក្ខជនដើម្បីឲ្យបេក្ខជនអាចចូលរួមប្រឡងបាន ដោយមិនបង្កើតជាហានិភ័យដល់បេក្ខជនផ្សេងទៀត។

លោក រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំឲ្យបេក្ខជនត្រូវពាក់ម៉ាសជាប្រចាំ ដើម្បីបន្តការពារសុវត្ថិភាពលោកគ្រូ អ្នកគ្រូ ដែលជាគណៈកម្មការ មេប្រយោគ និងគណៈកម្មការផ្សេងៗ ទៀតក៏ត្រូវតែពាក់ម៉ាសជាប្រចាំ និងបន្តអនុវត្តវិធានការការពារជំងឺកូវីដដើម្បីកុំឲ្យរីករាលដាល៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


