ព័ត៌មានជាតិ
ក្រសួងបរិស្ថាន និងក្រសួងធម្មការ និងសាសនារៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសជ័យលាភីអារាមមេត្រីបរិស្ថាន
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសជ័យលាភីអារាមមេត្រីបរិស្ថានឆ្នាំ២០២២ កម្មវិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃទាំងពីរគណៈ ព្រះចៅអធិការ ព្រះសង្ឃពុទ្ធសាសនា លោកអគ្គនាយក តំណាងលោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងសាសនិកឥស្លាម ជាច្រើនរូបទៀត។ កម្មវិធីប្រកាសជ័យលាភីនេះ មានគោលបំណងផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីអារាមមេត្រីបរិស្ថាន ដែលក្រសួងបរិស្ថាន និងក្រសួងធម្មការ និងសាសនាបានដាក់អនុវត្តតាំងពីឆ្នាំ២០២១ និងប្រកាសទទួលស្គាល់អារាមដែលបានជាប់ជ័យលាភីអារាមមេត្រីបរិស្ថានឆ្នាំ២០២២។

ឆ្នាំ២០២២នេះ ជាគឺជាឆ្នាំដំបូងដែលក្រសួងបរិស្ថាន សហការជាមួយក្រសួងធម្មការ និងសាសនា រៀបចំចលនាប្រឡងប្រណាំង ជ្រើសរើសវត្តអារាមដែលបានអនុវត្តល្អប្រសើរលើការងារបរិស្ថាន សំដៅដល់ការប្រតិបត្តិមេត្រីភាពបរិស្ថាន និងការអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាននៅតាមសហគមន៍។ សម្រាប់ការវាយតម្លៃជ័យលាភីអារាមមេត្រីបរិស្ថានឆ្នាំនេះ ក្រសួងបរិស្ថាន និងប្រសួងធម្មការ និងសាសនា បានជ្រើសរើសអារាមចំនួន០៣ ដែលបានជាប់ជ័យលភី ក្នុងចំណោមអារាមអារាមចំនួន៣៤ដែលបានដាក់ពាក្យចូលរួមប្រឡងប្រណាំងក្នុងឆ្នាំ២០២២។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះអារាមសាសនាដែលបានចូលរួមជាមួយក្រសួងបរិស្ថានលើការងារអប់រំផ្សព្វផ្សាយបរិស្ថានដល់សាសនិក ដើម្បីចូលរួមចំណែករៀបចំប្រទេសកម្ពុជាឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍន៍ដោយចីរភាព៕








-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


