ព័ត៌មានជាតិ
ក្រសួងអប់រំគ្រោងចំណាយថវិកា៥លានដុល្លារ លើការរៀបចំដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះថាក្រសួងគ្រោងនឹងចំណាយថវិកាប្រមាណ២១ពាន់លានរៀល ស្មើនឹង៥លានដុល្លារអាមេរិក សម្រាប់រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបថ្ងៃទី៥និងទី៦ធ្នូ២០២២។

លោកបានបន្តថា ថវិកាជាង៥លានដុល្លារអាមេរិកនេះ នឹងត្រូវចំណាយផ្តោតលើការឧបត្ថម្ភគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រឡង ដែលមាន៤ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ។

ថ្លែងក្នុងសន្និសីទសារព័ត៍មានស្ដីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ
២០២២ កាលពីព្រឹកថ្ងៃទី២១ វិច្ឆិកា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានគណៈមេប្រយោគ និងគណៈកម្មការនានាចំនួន២៧៧៥៣នាក់ ក្នុងនោះមានគណៈកម្មការមេប្រយោគជាង១៧០០០នាក់ គណៈកម្មាការកំណែជិត១ម៉ឺននាក់ ជំនួយការអប្បមាទចំនួន២៧០០នាក់ និងមន្ត្រីសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយចំនួន២ពាន់នាក់។

គួរបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅថ្ងៃទី៥និង៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនចុះឈ្មោះប្រឡងចំនួន១២៨១៣៤នាក់ស្រី៦៨៧៧១នាក់ចែកចេញជា២២១មណ្ឌលត្រូវជា៥១៧៤បន្ទប់ និងប្រកាសលទ្ធផលប្រឡងនៅរសៀលថ្ងៃទី២៧ធ្នូសម្រាប់មណ្ឌលប្រឡងនៅភ្នំពេញ និងខេត្តកណ្តាលនិងថ្ងៃទី២៨ធ្នូសម្រាប់ខេត្តផ្សេងៗទៀតទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


