ព័ត៌មានជាតិ
មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច
សាលាអន្តរជាតិធំៗនៅភ្នំពេញមួយចំនួន តម្លៃសិក្សាថ្លៃមិនចាញ់សាលានៅក្រៅប្រទេសទេ។ ការបង់ថ្លៃចូលរៀនមួយឆ្នាំអាចដល់ខ្ទង់ម៉ឺនដុល្លារ។
សាលាអន្តរជាតិទាំង ៥ មានតម្លៃសិក្សាខ្ពស់ សម្រាប់កូនទូត កូនបរទេស កូនអ្នកមានលុយចូលរៀនដែលមានកេរ្តិ៍ឈ្មោះល្បីៗមាន៖
1/ International School of Phnom Penh (ISPP)

ISPP ជាសាលាចំណេះដឹងអន្តរជាតិ ដែលបង្រៀនសិស្សពីថ្នាក់ដំបូងរហូតដល់ថ្នាក់ទី ១២។ សាលា ISPP បង្កើតឡើងនៅឆ្នាំ១៩៩០ មកដល់ពេលនេះមានអាយុកាលជាង ៣០ ឆ្នាំ។ មានទីតាំងថ្មីដ៏ធំ ស្ថិតនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) តម្លៃសិក្សាមួយឆ្នាំរបស់សាលា ISPP ចាប់ពី ៧៧០០ ដុល្លារ ដល់ ២៤០០០ ដុល្លារ។
2/ Canadian International School of Phnom Penh (CIS)

សាលាអន្តរជាតិ CIS មានចាប់ពីថ្នាក់មត្តេយ្យរហូតដល់ដល់ថ្នាក់ទី ១២។ បើកទ្វារដំបូងដោយមានតែថ្នាក់មត្តេយ្យក្នុងបុរីឧទ្យានបាសាក់ CIS បានពង្រីកខ្លួនកាន់តែធំឡើងៗ ដោយមានសាខាដល់ទៅ ២ ទី ១ គឺសាខាកោះពេជ្រ និងសាខាថ្នាក់មត្តេយ្យក្នុងខណ្ឌទួលគោក។ តម្លៃសិក្សា CIS ចាប់ពី ៦៣០០ ដុល្លារ ដល់ ១៧០០០ ដុល្លារក្នុងមួយឆ្នាំ។
3/ Northbridge International School (NIS)

សាលាអន្តរជាតិ Northbridge មានទីតាំងស្ថិតនៅផ្លូវ ២០០៤ ជាសាលាដែលផ្តល់ការសិក្សាជាអន្តរជាតិ។ មានកម្មវិធីអាចសិស្សផ្លាស់ប្តូរការសិក្សាជាមួយសិស្សអន្តរជាតិតាមរយៈ Global Campus។ តម្លៃសិក្សារបស់ Northbridge ចាប់ពី ៦០០០ ដុល្លារ ដល់ ២៤០០០ ដុល្លារ ក្នុងមួយឆ្នាំ។
4/ Australian International School of Phnom Penh (AISPP)

សាលាអន្តរជាតិដ៏ធំថ្មីមួយទៀតនេះ ទើបប្រឡូកក្នុងវិស័យអប់រំនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ។ អនុវត្តកម្មវិធីសិក្សាមកពីប្រទេសអូស្ត្រាលី មានបង្រៀនចាប់ពីឆ្នាំដំបូងៗរហូតដល់ថ្នាក់ទី ១២។
ស្ថិតនៅក្នុងខណ្ឌប្ញស្សីកែវ គ្របដណ្តប់លើផ្ទៃដីដល់ទៅ ៦ ហិកតា តម្លៃសិក្សាសាលា AISPP ចាប់ពី ៥០០០ ដុល្លារ ដល់ ២២០០០ ដុល្លារក្នុងមួយឆ្នាំ។
5/ Lycée Français René Descartes

សាលាបារាំង រឺនេដេកាត សិក្សាដោយផ្ទាល់ជាភាសាបារាំងមានពីថ្នាក់មតេ្តយ្យដល់ថ្នាក់ទី១២។ មានទីតាំងក្បែរសាកលវិទ្យាល័យជាតិគ្រប់គ្រង តម្លៃសិក្សារបស់សាលាដែលគ្រប់គ្រងដោយជនជាតិបារាំង ចាប់ពី ៦០០០ ដុល្លារ ដល់ ៩០០០ ដុល្លារ ក្នុងមួយឆ្នាំ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


