ព័ត៌មានជាតិ
លោក គន់ គីម ប្រគល់ដីនិងផ្ទះ១០០ខ្នងជូនអតីតយុទ្ធជន និងគ្រួសារនៅស្រុកសាមគ្គីមានជ័យ
ឯកឧត្តមនាយឧត្តមសេនីយ៍កិតិ្តសង្គហៈបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២២ បានថ្លែងថា “អាជ្ញាធរខេត្ត ស្រុក មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចុះសួរសុខទុក្ខចំពោះអតីតយុទ្ធជនយើង ដែលបានចូលមករស់នៅលើទឹកដីថ្មីនេះឲ្យបានជាប្រចាំយ៉ាងហោចណាស់មួយខែក៏បានម្ដងដែរ ” ។ ឯកឧត្តមបានថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាល និងចាប់លេខរៀងយកដីនិង ផ្ទះដែលត្រូវប្រគល់ជូនអតីតយុទ្ធជន និងគ្រួសារនៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំនៅបណ្ដាំផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អតីតយុទ្ធជនដែលបានចូលមករស់នៅលើដីថ្មីក្នុងពេលនេះ ។ ដោយការគិតគូរពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះបងប្អូនអតីតយុទ្ឋជនកាលពីឆ្នាំទៅ សម្ដេចតេជោ បានសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន៤០០ខ្នង ។ ចំណែកថ្ងៃនេះផ្ទះចំនួន១០០ខ្នង នឹងត្រូវចាប់ឆ្នោតប្រគល់នាពេលនេះក៏ជាអំ ណោយដល់ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ ថ្ងៃនេះដើម្បីឲ្យបងប្អូនអតីតយុទ្ធជនបានចូលមករស់នៅលើផ្ទះនិងដីថ្មី បានស្របតាមផ្លូវច្បាប់ ស្នើសុំឱ្យមន្ត្រីសុរិយោដី ត្រូវតែរៀបចំលិខិតបទដ្ឋានចេញប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានត្រឹមត្រូវ ។ ជាមួយគ្នានេះ អង្គភាពប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបញ្ជូនយោធារបស់ខ្លួនមកឈរជើងនៅទីនេះ ដើម្បីជួយការពារបងប្អូន ដែលចូលមកកាន់ទឹកដីថ្មីនេះផង។ ចំពោះបងប្អូនអតីតយុទ្ធជននិងគ្រួសារដែលចូលមករស់នៅលើទឹកដីថ្មីនេះសូមចូលរួមទាំងអស់គ្នាក្នុងការរស់នៅស្អាត អនាម័យល្អ ថែទាំសុខភាព សំអាតផ្ទះសំបែង បរិដ្ឋានជុំវិញផ្ទះ និងត្រូវខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ជាដើម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដោយស្នើសុំខាងមន្ទីរកសិកម្ម គិតគូលើបញ្ហានេះដើម្បីជួយដល់ពួកគាត់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍ពីសកម្មភាពកាលពីឆ្នាំ២០១១ គណៈកម្មការសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានកសាងនិងប្រគល់ផ្ទះចំនួន១៦០ខ្នង ជូនអតីតយុទ្ធជននិងគ្រួសារម្ដងរួចមកហើយ។ ថ្ងៃនេះក៏បានរៀបចំប្រគល់ជូនពួកគាត់ចំនួន១០០ខ្នងផ្ទះបន្ថែមទៀត ដែលបានសាងសង់លើផ្ទៃដីលំនៅឋាន និងដីកសិកម្មទំហំ១៣៤,៥០ ហិកតា ដោយក្នុង១គ្រួសារ ទទួលដីទំហំ៧០ម៉ែត្រគុណនិង១៥០ម៉ែត្រ។ លើទីតាំងថ្មីនេះ បានដាំកូនក្ងោក ១ ៨៥០ដើម និងបានកសាងផ្លូវ ប្រវែង ២០៣០ម៉ែត្រ ផ្លូវពីរង្វង់មូលភ្ជាប់មកដីសប្បទានសង្គមកិច្ចប្រវែង២០ ៦០ម៉ែត្រ ។ សម្រាប់ជំហាន២ នឹងសាងសង់ផ្ទះថ្មប្រក់ស័ង្កសីចំនួន ៤០០ ខ្នង ដែលមានទំហំ ៦ម៉ែត្រគុណ១២ម៉ែត្រ លើដីទំហំ៣០ ម៉ែត្រគុណ៤០ម៉ែត្រ ក្នុង១គ្រួសារ ជាមួយ នឹងការកសាងភូមិថ្មី ធ្វើឱ្យក្លាយជាភូមិគំរូនេះ នឹងត្រូវ សាងសង់ផ្សារ មណ្ឌលសុខភាព សាលារៀន សា លាបុណ្យ ប៉ុស្តិ៍រដ្ឋបាល អាគាស្នាក់ការសមាគមន៍ និងបំពាក់ អំពូល ភ្លើងសឡាសម្រាប់បំភ្លឺក្នុងមូលដ្ឋានផងដែរ៕
អត្ថបទ៖ ឈៀងថារិទ្ធ





-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


