ព័ត៌មានជាតិ
ក្រសួងអប់រំចាប់ផ្តើមបើកដំណើរការប្រឡងសញ្ញាបត្របាក់ឌុបនៅព្រឹកនេះ
ក្រសួងអប់រំយុវជននិងកីឡា បានចាប់ផ្តើមបើកដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ជាមួយវិធានការការពារការឆ្លងរាលដាលជំងឺកូវីដ១៩។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៥ ខែធ្នូ ឆ្នាំ២០២២នេះ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨.១៣៤នាក់ ស្រី៦៩.៧៧១នាក់ មានមណ្ឌលសំណេរ សរុប២២១ បន្ទប់ប្រឡងសរុប ៥១៧៤ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦មណ្ឌល ត្រូវជា១៧៤៣បន្ទប់ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤មណ្ឌល ត្រូវជា៣៤៣១បន្ទប់។ ចំនួនបេក្ខជនចុះឈ្មោះប្រឡងនៅឆ្នាំនេះបើធៀបទៅនឹងការប្រឡងឆ្នាំ២០២១កន្លងទៅឃើញថា មានការកើនឡើង ខណៈឆ្នាំមុនមានបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧ នាក់ស្រី៥៧១២៣នាក់ចែកជា ២០៤មណ្ឌលត្រូវជា ៤៦១៥ បន្ទប់ ។

លោកបានបន្តថា សម្រាប់ការប្រឡងឆ្នាំនេះក្រសួងគ្រោងនឹងចំណាយថវិកាប្រមាណ៥លានដុល្លារអាមេរិកសម្រាប់រៀបចំដំណើរការប្រឡងក្នុងនោះចំណាយទៅលើការឧបត្ថម្ភគណៈកម្មការនានា ដែលមាន៤ដំណាក់កាលគឺការតាក់តែងប្រធានវិញ្ញាសាពេលសំណេរ ពេលកំណែនិងបូកស្រង់ដោយកុំព្យូទ័រ។
ដើម្បីឱ្យដំណើរការប្រឡងឱ្យមានតម្លាភាពយុត្តិធម៌និងអាចទទួលយកបានទាំងអស់គ្នាក្រសួងមានគណៈមេប្រយោគនិងគណៈកម្មការផ្សេងៗចំនួន២៧៧៥៣នាក់ក្នុងនោះមានគណៈកម្មការមេប្រយោគជាង១ម៉ឺននាក់ គណៈកម្មការកំណែជិត១ម៉ឺននាក់ជំនួយការអប្បមាទសម្រាប់ត្រួតពិនិត្យមើលនៅតាមបន្ទប់ប្រឡងចំនួន២៧០០នាក់និងមន្ត្រីសង្កេតការណ៍ស្ម័គ្រចិត្តនិងមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយប្រមាណជាង៣ពាន់នាក់ផងដែរ។

ដោយឡែកនៅមណ្ឌលប្រឡងរាជធានីភ្នំពេញដែលមាន៣០មណ្ឌលក្រសួងមានដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចប្រមាណជាង៧០០នាក់ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់និងជួយសម្រួលក្នុងដំណើរការប្រឡង និងដាក់ពង្រាយក្រុមគ្រូពេទ្យចំនួន៦០នាក់និងរថយន្តសង្គ្រោះចំនួន១៤គ្រឿងប្រចាំការនៅតាមមណ្ឌលប្រឡងធំៗដើម្បីត្រៀមជួយសង្គ្រោះដល់បេក្ខជនពេលមានបញ្ហាសុខភាពស្រាលៗនៅក្នុងកំឡុងពេលប្រឡងដោយក្នុង១មណ្ឌលដាក់គ្រូពេទ្យចំនួន២នាក់។
គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបថ្ងៃទី០៥និងទី០៦ ធ្នូនេះក្រសួងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ធ្នូសម្រាប់នៅមណ្ឌលនៅរាជធានីភ្នំពេញនិងខេត្តកណ្តាលនិងថ្ងៃទី២៨ធ្នូប្រកាសនៅមណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


