Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ដំណើរការសំណេរនៃការប្រឡងបាក់ឌុបឆ្នាំ២០២២បានបញ្ចប់ដោយមានការទុកចិត្តខ្ពស់

បានផុស

នៅ

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី០៦ធ្នូនេះថា ដំណើរ
ការសំណេរនៃប្រឡងបាក់ឌុបថ្ងៃ០៥-០៦ ធ្នូ ២០២២ នៅទូទាំងប្រទេសបានបញ្ចប់ទៅដោយរលូនតាមការគ្រោងទុក ប្រកបដោយសន្តិសុខសណ្តាប់ធ្នាប់ល្អ ដែលជាកត្តាចូលរួមផ្តល់ភាពជឿជាក់គួរជាទីទុកចិត្តរឹតតែខ្ពស់ប្រកបដោយក្តីសង្ឃឹម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា « ជារួម នៅតាមមណ្ឌលប្រឡងទាំងអស់មានដំណើរការល្អប្រកបដោយសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយ។ បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តគោលការណ៍ទាំងបួន គឺគោលការណ៍ច្បាប់ យុត្តិធម៌,
តម្លាភាព និងលទ្ធផលទទួលយកបានគួរជាទីទុកចិត្តស្របនឹងវិធានការសុខភាពសុវត្ថិភាព។ បេក្ខជនប្រឡងសមជាយុវជនមានភាពសាកសមជាពលរដ្ឋល្អប្រកបដោយភាពអត់ធ្មត់ និងការខិតខំប្រឹងប្រែង និងមានទំនុកចិត្តលើខ្លួនឯង
ក្នុងការអនុវត្តបទបញ្ញត្តិប្រឡង ចេះថែទាំសុខភាពបុគ្គល និងគោរពច្បាប់ចរាចរណ៍»។

លោកបានបន្តថា ដោយឡែកនៅតាមមណ្ឌលប្រឡងបេក្ខជនមួយចំនួនតូចមានបញ្ហាសុខភាពកម្រិតស្រាលនៅក្នុងដំ​ណើរការសំណេរទាំងពីរថ្ងៃនេះ។ បញ្ហាសុខភាពរបស់បេក្ខជនរួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការ​ជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបញ្ចប់ការប្រឡងបាន។

ក្រសួងអប់រំ យុវជន និងកីឡា សូមសំដែងនូវកត្តាញ្ញូតាធម៌ជូនចំពោះក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ,​សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជាដែលបានផ្តល់នូវកិច្ចសហការជិតស្និទ្ធជាមួយគណៈមេប្រយោគទូទាំងប្រទេសគណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌលគណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស និងគ្រប់ភាគីពាក់ព័ន្ធ។ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជននិងកីឡា សូមថ្លែងអំណរគុណដល់បេក្ខជនប្រឡង និងមាតាបិតាដែលបានបន្តចូលរួមគាំទ្រ និងអនុវត្តបទបញ្ញត្តិ វិធានការ និងយន្តការប្រឡងបាក់ឌុប។

ក្រសួងអប់រំ យុវជននិងកីឡា សូមថ្លែងអំណរគុណដល់អង្គសារព័ត៌មានទាំងអស់ដែលបាន និងបន្តចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំ រួមមានគុណភាពការប្រឡងបាក់ឌុប។ លោកបានបន្ថែមថា «លទ្ធផលនៃការប្រឡងបាក់ឌុបដែលនឹងប្រកាសនាពេលខាងមុខនេះមិនមែនជាទីបញ្ចប់នៃការសិក្សាទេ តែជាចំណុចចាប់ផ្តើមថ្មីមួយរបស់អ្នកសិក្សាពេញមួយជីវិតដើម្បីបន្តសម្រេចគោលបំណងជីវិតបុគ្គលនិងគ្រួសារ។ សូមបេក្ខជនប្រឡងទាំងអស់បន្តផ្តល់ក្តីសង្ឃឹមឱ្យខ្លួនឯង។ ក្តីសង្ឃឹមដើរតួនាទីជាអ្នកលើកទឹកចិត្តយើងនៅក្នុងគ្រប់កាលៈទេសៈ។ សូមរក្សាក្តីសង្ឃឹមឱ្យរស់រវើក!»។

សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤​បន្ទប់​ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០នាក់ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានីខេត្តចំនួន២ ៧០០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

មន្រ្តី​ធនាគារ​ប្រាប់​បច្ចេកទេស​មួយចំនួន​​ ពីការ​បោះពុម្ពក្រដាស​ប្រាក់​រៀលចរាចរលើទីផ្សារ​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ចាកចេញពីបក្ស​ PPP មុន​ការបោះឆ្នោត​៣មិថុនា

ព័ត៌មានជាតិ៣០ នាទីutes មុន

​ស្តារប្រឡាយមេ ១ ខ្សែប្រវែង ១ ៧០០ ម៉ែត្រ ​ជួយដល់កសិករឃុំដារ​ ធ្វើ​ស្រែ​ប្រាំង​មួយ​ឆ្នាំ​បាន​ពីរ​ដង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តម្លៃប្រេងកើនឡើងពេលបញ្ចប់ការជួញដូរ ប៉ុន្តែមានកម្រិតជុំវិញកង្វល់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គមេបញ្ជាការទ័ព៖ សមយុទ្ធនាគមាសបាន​ក្លាយជា​និមិត្តរូបនៃ​កិច្ចសហប្រតិបត្តិការ​មិន​អាច​បំបែក​បានរវាងកម្ពុជា​-ចិន

Sokha Hotels

ព័ត៌មានពេញនិយម