ព័ត៌មានជាតិ
មោទកភាព ខ្លារខិន សត្វកម្ររបស់ពិភពលោក មានវត្តមានក្នុងព្រៃធម្មជាតិកម្ពុជា
សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅ នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជា គឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថា នៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោក។

ជាមោទកភាពបំផុតសម្រាប់កម្ពុជា ដែលក្រោយពីការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ក្នុងឆ្នាំ២០២២នេះ ក្រុមការងារអភិរក្សក្រសួងបរិស្ថាន និងអង្គការ WWF បានរកឃើញវត្តមានរបស់សត្វខ្លារខិនញី ១ក្បាល តាមរយៈរូបថតដ៏កម្រ ថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វប្រភេទនេះស្ទើរតែផុតពូជទៅហើយនៅលើពិភពលោក។

ក្រសួងបរិស្ថានបានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ ក្នុងគោលបំណងកាត់បន្ថយ និងលុបបំបាត់កត្តាគំរាម កំហែងនានាចំពោះសត្វព្រៃ ដើម្បីផ្តល់ទីជម្រកសុវត្ថិភាពដល់ជីវៈចម្រុះទាំងអស់ កុំឱ្យមានការគំរាមកំហែងពីអន្ទាក់ និងការបរបាញ់។ ខ្លារខិនដែលជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំ បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះថា៖ “ក្រសួង និងដៃគូការងារនឹងបន្តការថែរក្សាជីវចម្រុះ និងអភិរក្សតំបន់ហ្នឹង និងសត្វព្រៃនៅក្នុងតំបន់ហ្នឹង ទី២ បន្តអប់រំ ផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឱ្យមានការចូលរួមការពារថែរក្សា ហើយបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការហូបសាច់ព្រៃ”។

ខ្លារខិនជាសត្វជើង ៤ រត់លើដីលឿនជាងគេក្នុងលោក។ យោងតាមសិក្សាមួយចុះផ្សាយដោយទស្សនាវដ្តីវិទ្យាសាស្រ្តអាមេរិកាំងឈ្មោះ Proceeding of the National Academy of Sciences បានឱ្យដឹងថា នៅទូទាំងពិភពលោក នៅមានវត្តមានសត្វខ្លារខិនស្ថិតក្នុងសេរីភាពពេញលេញមិនដល់ ៧ ១០០ក្បាលផង ដែលមាន ៩៩% កំពុងរស់នៅលើទឹកដីអាហ្រ្វិក។ ទន្ទឹមគ្នានេះ ទីធ្លាដែលសត្វជើង ៤មួយនេះកំពុងរស់នៅ ក៏មានទំហំកាន់តែតូចទៅៗដែរ ពោលនៅសល់តែជាង ៩% ប៉ុណ្ណោះ។

តួលេខនៃវត្តមានសត្វខ្លារខិន ត្រូវបានគេដឹងថា បានធ្លាក់ចុះច្រើន បើធៀបនឹងតួលេខចុះផ្សាយដោយក្រុមហ៊ុនសត្តវិទ្យាក្នុងប្រទេសអង់គ្លេសកាលពីពេលថ្មីៗកន្លងទៅដែលថា ចំនួនខ្លារខិនមានប្រមាណជា ១០០ ០០០ក្បាលនៅទូទាំងពិភពលោកនាដើមសតវត្សរ៍ទី២០។ ទាក់ទងនឹងពូជខ្លារខិនអាស៊ី គេឃើញមាននៅសល់ចំនួន ៤៣ក្បាលនៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងប្រទេសអាហ្រ្វិកស៊ីមបាវ៉េ ចំនួនខ្លារខិនបានធ្លាក់ចុះពី ១ ២០០ក្បាល មកនៅត្រឹម ១៧០ក្បាលប៉ុណ្ណោះក្នុងរយៈពេល ១៦ឆ្នាំ ពោលធ្លាក់ចុះ ៨៥%៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


