ព័ត៌មានជាតិ
សួនច្បារថ្មីមួយទៀត ត្រូវបានដាក់ឲ្យដំណើរការ ក្នុងខេត្តកំពង់ឆ្នាំង
សួនច្បារថ្មីដែលប្រសិទ្ធិនាមថា “សួនច្បារសម្តេចព្រះសង្ឃរាជជួន ណាត” សាងសង់លើផ្ទៃដីជាងកន្លះហិកតា នៅមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរខេត្ត ធ្វើពិធីក្រុងពលីឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។


ក្រោមអធិបតីភាព លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី។ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការដាក់រូបសំណាក សម្តេចព្រះសង្ឃរាជជួន ណាត នៅលើសួរច្បារថ្មីនេះមុខសាលា គឺជានិមិត្តរូប ទុកឲ្យយុវជនជំនាន់ក្រោយ បានស្គាល់បុព្វបុរស ដែលមានគុណបំណាច់ ចំពោះប្រទេសជាតិ និងជាការលើកកម្ពស់ វិស័យព្រះពុទ្ធសាសនា។ ប្រជាពលរដ្ឋ ជិតឆ្ងាយមកលំហែកម្សាន្តនៅទីតាំងសួនថ្មី របស់ខេត្តកំពង់ឆ្នាំង ឬអាចមកហាត់ប្រាណ ដែលមានបរិយាកាស បរិស្ថានល្អ និងចូលរួមថែរក្សាសួនមួយនេះ ដើម្បីប្រយោជន៍រួមទាំងអស់គ្នា។


គូសបញ្ជាក់ថា សួនច្បារថ្មីដែលធ្វើពិធីឆ្លងនេះ បានចាប់ដំណើរការសាងសង់កាលពីខែសីហា ឆ្នាំ២០១៩ ហើយសួននេះ មានទទឹង២១ម៉ែត្រ និងបណ្តោយ២៤០ម៉ែត្រ នៅលើផ្ទៃសួនទាំងមូលលម្អដោយដាំស្មៅ ផ្ការ បំពាក់ភ្លើងអំពូល និងមានបុស្បុកមួយតម្កល់រូបសំណាកសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ស្ថិតនៅមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


