ព័ត៌មានជាតិ
ស្លាប់៣៩នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល៧ថ្ងៃ នាដើមខែមករានេះ
លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា រយៈពេល០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៦៦លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៣៩ នាក់ របួសសរុបចំនួន ៨១ នាក់ ក្នុងនោះមានអ្នករបួសធ្ងន់ចំនួន៥៩នាក់។
បើតាមលោក ឆាយ គឹមខៀន រយៈពេល៧ថ្ងៃ ដើមខែមករា ឆ្នាំ២០២១ នេះដែរ មានយានយន្តល្មើសចំនួន៦០៦៤ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួន៤៥១១ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៥៥៣ គ្រឿង ក្នុងនោះរថយន្តតូចចំនួន១២៦៦ រថយន្តធំចំនួន២៨៧។
ដោយឡែកនៅថ្ងៃទី០៧ ខែមករានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៧ លើក ក្នុងនោះស្លាប់ចំនួន០៤ នាក់ របួសចំនួន០៥ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៤ នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៤។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា នៅថ្ងៃទី០៧ ខែមករា នេះដែរ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន១១៩៩ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៨៩៤ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៣០៥ គ្រឿង។
ក្នុងចំណោមម៉ូតូល្មើសទាំង៨៩៤ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន២៦០ នាក់, បើកបរល្មើសសញ្ញាចំនួន៤៤ គ្រឿង, លើសចំណុះ០៣ គ្រឿង, ស្រវឹងចំនួន១២ នាក់, បើកបរដោយអត់ស្លាកលេខចំនួន២៤ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន១៧ នាក់។
ចំណែករថយន្តទាំង៣០៥ គ្រឿងនោះ មានរថយន្តតូចចំនួន២៦០ គ្រឿង និងរថយន្តធំចំនួន៤៥ គ្រឿង ហើយក្នុង ចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន៥៨ គ្រឿង, អត់មានប័ណ្ណ បើកបរចំនួន០៨ នាក់, ល្មើសញ្ញាចំនួន៣៧ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន១៥៤ នាក់, លើសចំណុះចំនួន០៤ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០២ នាក់, អត់ស្លាកលេខចំនួន១១ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន៣៩ នាក់៕
អទ្ថបទ ៖ កោះកែវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


