ព័ត៌មានជាតិ
បេក្ខជនចំនួន ១៧នាក់ ប្រឡងជាប់និទ្ទេស A នៅខេត្តស្វាយរៀង
(ស្វាយរៀង): លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង ឆ្នាំ២០២២នេះ បង្ហាញថា មានសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៧នាក់ ស្រី៦នាក់ សិស្សនិទ្ទេសB ចំនួន២០៦នាក់ ស្រី១៣៣នាក់ សិស្សនិទ្ទេសC ចំនួន៦២៧នាក់ ស្រី៣៧៩នាក់ សិស្សនិទ្ទេសD ចំនួន១០២៤នាក់ ស្រី៥៩៥នាក់ សិស្សនិទ្ទេសE ចំនួន១០០៦នាក់ ស្រី៥២១នាក់ និងសិស្សនិទ្ទេសF (ធ្លាក់) ចំនួន៩៥៥នាក់ ស្រី៣៩៣នាក់។

ភាពជោគជ័យលើវិស័យអប់រំរបស់សិស្សានុសិស្សនៅពេលនេះ ត្រូវបានលោកអភិបាលខេត្ត មានសង្ឃឹមថា ខេត្តស្វាយរៀង នឹងទទួលបានការអភិវឌ្ឍន៍រីកចម្រើន ចំពោះគុណភាពអប់រំសិក្សាថ្នាក់កម្រិតមធ្យមសិក្សា រីឯសង្គមជាតិកាន់តែមានធនធានមនុស្សខ្លាំងពូកែបម្រើប្រទេសជាតិ។
សូមរំលឹកថា ប្រឡងបាក់ឌុប ឆ្នាំ២០២២ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡង ចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់៕ ដោយ:ភក្ដី



-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


