ព័ត៌មានជាតិ
នគរបាលប្រាប់ល្បិចថ្មី បន្លំបោកប្រាស់ទិញផលិតផលតាមប្រព័ន្ធអនឡាញ(Online)
កាលពីពេលថ្មីៗនេះមានករណីបន្លំបោកប្រាស់ ការទិញ លក់តាមប្រពន្ធ័អនឡាញ (Online) ជាបន្តបន្ទាប់ដោយជនល្មើសបានបង្កើតគណនីហ្វេសប៊ុកក្លែង របស់ហាងផ្សេងៗជាច្រើន និងបានផ្សព្វផ្សាយលក់ផលិតផលនានាតាមប្រព័ន្ធអនឡាញ ឱ្យទៅអតិថិជនរបស់ខ្លួន ។
បើតាមសេចក្ដីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅពេលដែលមានអតិថិជនសាកសួររកទីតាំងធ្វើអាជីវកម្ម ជនល្មើសបានផ្ញើទីតាំងរបស់ហាងលក់ផលិតផលត្រឹមត្រូវ និងរូបភាពបង្ហាញ ប្រាប់អតិថិជន ដើម្បីជាការបន្លំបោកប្រាស់ឱ្យអតិថិជនមានជំនឿ និងផ្ញើរប្រាក់មកឱ្យខ្លួនតាមរយៈការទិញ លក់ ផលិតផលផ្សេងៗនេះ ប៉ុន្តែពេលទទួលបានប្រាក់ពីអតិថិជនហើយ ជនសង្ស័យមិនបានផ្ញើរ ផលិតផល នោះឱ្យទៅអតិថិជនទេ ។

សកម្មភាពបន្លំបោកប្រាស់ តាមរូបភាពខាងលើនេះបានធ្វើឱ្យមហាជន ឬអតិថិជនដែលរងគ្រោះ ដោយការក្លែងបន្លំនេះ បានធ្វើឲ្យជនរងគ្រោះយល់ច្រឡំជាខ្លាំងទៅលើម្ចាស់ហាងត្រឹមត្រូវពិតប្រាកដថាជាអ្នកប្រព្រឹត្តសកម្មភាពបែបនេះទៅវិញ ។
ដូចនេះស្នងការដ្ឋាននគរបាលខេត្តកំពត ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាចូលរួមសហការផ្សព្វផ្សាយបន្តដើម្បីឱ្យមហាជនទូទៅបានជ្រាបជាព័ត៌មាន និងកុំឱ្យមានការចាញ់បោកជនខិលខូច ខាងលើជាបន្តទៀត ម្យ៉ាងទៀតក៏ជាការក្រើនរំលឹកដល់មហាជនគ្រប់មជ្ឈដ្ឋានមេត្តាមានការប្រុងប្រយ័ត្ន បំផុតចំពោះករណីបោកប្រាស់ដែលកើតឡើងដោយការ(ទិញ-លក់) សម្ភារ ឧបករណ៍ផ្សេងៗ តាមរយៈប្រព័ន្ធអនឡាញ (Online) នេះ សូមមេត្តាចូលរួមសហការណ៍ផ្តល់ព័ត៌មានដើម្បីឈានទៅវែកមុខជនខិលខូចខាងលើយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ និងឈានទៅលុបបំបាត់ឲ្យបាននូវបណ្តាបទល្មើសដូចលើកឡើងខាងលើនេះ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


