Connect with us

ព័ត៌មានជាតិ

ជនជាតិកូរ៉េ​ជាង ១ ម៉ឺននាក់កំពុង​រស់នៅ​កម្ពុជា

បានផុស

នៅ

លោក លី ឆល់សឹង (Lee Cheol-Seung) ប្រធានក្រុមផ្លាស់ប្តូរវប្បធម៌កូរ៉េ-កម្ពុជា បាន​ឲ្យដឹង​ថា មាន​ជនជាតិកូរ៉េ​ជាង ១ ម៉ឺននាក់កំពុង​រស់នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កម្មវិធី​សម្តែង​សិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នៅ​ខេត្ត​ព្រះសីហនុ លោក លី ឆល់សឹង (Lee Cheol-Seung) ប្រធានក្រុមផ្លាស់ប្តូរវប្បធម៌កូរ៉េ-កម្ពុជា តំណាងមជ្ឈមណ្ឌលទ្រទ្រង់ជនបរទេសខេត្តក្យុងសាំងណាម អាញ៉ុងហាសីមនីកាបាន​ថ្លែង​ថា ខណៈ​ដែល​មាន​ជនជាតិកូរ៉េចំនួនប្រមាណ ១១,០០០នាក់ កំពុង​រស់នៅក្នុងប្រទេស​កម្ពុជា ក៏មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ ៤០,០០០នាក់ រស់នៅក្នុងប្រទេសកូរ៉េ។

លោក លី ឆល់សឹង (Lee Cheol-Seung) បាន​បន្ត​ថា កម្ពុជាជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ប្រជាជនកូរ៉េ។

មុន​ផ្ទុះវិបត្តិ​ជំងឺ​កូវីដ​ បើតា​មទិន្នន័យពីក្រសួង​ទេសចរណ៍ មាន​ភ្ញៀវទេសចរកូរ៉េ​ជាង ១០ ម៉ឺននាក់​មក​ទស្សនា​កម្ពុជា​ជា​រៀងរាល់ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម