ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ដាក់ចេញផែនការសំខាន់ៗ ៩ចំណុច សម្រាប់ឆ្នាំថ្មី
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅការងារខែមករា ឆ្លងឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ២៦ ខែ ធ្នូ លោក ម៉ែន វិបុល អភិបាលខេត្ត បានដាក់ចេញនូវផែនការសំខាន់ៗ ចំនួន ៩ចំណុច ដើម្បីភាពរីកចម្រើននៅក្នុងខេត្តស្វាយរៀង។

ផែនការយុទ្ធសាស្រ្តទាំង ៩ចំណុចនេះ រួមមាន៖
១.រដ្ឋបាលខេត្ត អាជ្ញាធរពាក់ពន្ធត្រៀមរៀបចំខួបអនុស្សាវរីយ៍លើកទី ៤៣ នៃទិវាជ័យជម្នះ ០៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) ដែលនិងប្រព្រឹតទៅនៅបរិវេណសាលាខេត្តស្វាយរៀង។
២.បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំចំពោះរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
៣.កងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវរឹតបន្តឹងការគ្រប់គ្រងមុខសញ្ញាបទល្មើសគ្រប់ប្រភេទដែលមាននៅតាមមូនដ្ឋាន និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត។
៤.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។
៥.អាជ្ញាធរក្រុង ស្រុក ត្រូវខិតខំដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ត្រឹមត្រូវតាមនីតិវិធី (តាមប្រព័ន្ធតុលាការ និងសម្របសម្រួលក្រៅប្រព័ន្ធតុលា)។
៦.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យមើល និងសុំច្បាប់អោយបានត្រឹមត្រូវចំពោះ ទីតាំងអាជីវកម្មពុះដីឡូតិ៍ អាជីវកម្មផ្ទះល្វែងសម្រាប់លក់ជាដើម។
៧.អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវសហការគាំទ្រអង្គភាពគយ និងពន្ធដារ ក្នុងការប្រមូលពន្ធគ្រប់ប្រភេទ ឲ្យបានគ្រប់តាមផែនការកំណត់។
៨.បន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ជាពិសេស ដូសទី៣ ដូសទី៤ និងដូសទី៥។
៩.អាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំផែនការត្រៀមលក្ខណៈការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃឆ្លងឆ្នាំសាកលឆ្នាំ២០២២ ឈានចូលឆ្នាំថ្មី២០២៣ ៕
ទន្ទឹមនឹងការដាក់ចេញផែនការនេះ លោក ម៉ែន វិបុល បានថ្លែងកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី ក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត ដែលខិតខំចូលរួម ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលបានបញ្ចប់កន្លងទៅ៕ ដោយ:ភក្ដី




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


