ព័ត៌មានជាតិ
គ.ជ.ប សោកស្តាយចំពោះ LDP ដែលមិនទទួលស្គាល់លទ្ធផលបញ្ជីឈ្មោះបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការសោកស្តាយនិងខកចិត្តចំពោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) ដែលបានបដិសេធមិនទទួលស្គាល់លទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ថែមទាំងមានការតិះដៀលស្អប់ខ្ពើបស្ថាប័នជាតិសាសន៍ខ្លួនឯង រួមមាន គ.ជ.ប ដែលជាអាជ្ញាកណ្តាល នឹងបានបដិសេធក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។
ប្រតិកម្មរបស់ គ.ជ.ប កើតមានឡើង បន្ទាប់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានអះអាងថាខ្លួនរកឃើញពីភាពមិនត្រឹមត្រូវអំពីដំណើរការត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ហើយថា នឹងដាក់ឯកសារតវ៉ាទៅកាន់ស្ថានទូតបរទេសនៅកម្ពុជា ដើម្បីបកអាក្រាតពីភាពមិនត្រឹមត្រូវ។
ប៉ុន្តែយ៉ាងណា គ.ជ.ប សង្កេតឃើញថា ចាប់តាំងពីការចាប់ផ្តើមដាក់ភ្នាក់ងារគណបក្សនយោបាយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានព្យាយាមបង្កើតជាបញ្ហាផ្សេងៗ មិនឈប់ឈរ ដូចជា បង្កើតទម្រង់ប្រើប្រាស់សម្រាប់ភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោត ដែលទម្រង់នេះខុសពីនីតិវិធីរបស់ គ.ជ.ប គឺទម្រង់បែបបទពាក្យសុំចុះឈ្មោះ ភ្នាកងារគណបក្សនយោបាយ (ទ.១០០៧) ដែលទម្រង់នេះគេអាចទាញយកបានយ៉ាងស្រួលពីគេហទំព័ររបស់ គ.ជ.ប។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អះអាងថា ការវាយប្រហាររបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមកលើរចនាសម្ព័ន្ធ និងស្ថាប័នជាតិ គឺជាការបោកប្រាស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឲ្យឃើញថា មានតែគណបក្សខ្លួនទេ ដែលស្រលាញ់ជាតិ និងប្រជាជនជាងគេ ក្រៅពីនោះសុទ្ធតែក្បត់ឆន្ទៈរាស្ត្រ៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


