ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ជំរុញមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តចុះជួបប្រជាពលរដ្ឋ ដើម្បីដោះស្រាយទុក្ខលំបាករបស់ពួកគាត់
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀង បានជំរុញដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះជាប់ជាប្រចាំជួបប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាកនានា និងបានជំរុញដល់អាជ្ញាធរ ត្រូវខិតខំអភិវឌ្ឍន៍មូលដ្ឋានខេត្តស្វាយរៀង ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ផងដែរ។

លោកជំទាវ ម៉ែន សំអន ជំរុញបែបនេះ ខណៈអញ្ជើញចូលរួមក្នុងពិធីសែនក្រុងពាលី និងអភិសេករូបសំណាកបារមីលោកតា លោកយាយព្រះពោធិព្រឹកថែរក្សាខេត្តស្វាយរៀង ស្ថិតនៅអាស្រមថ្មី សួនច្បារឯកឧត្តម ហុក ឡងឌី (សួនពោធិព្រឹក្សា) ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៣នេះ។ ពិធីនេះមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងលោក-លោកស្រីប្រធានមន្ទីរជុំវិញខេត្ត ក្រុមការងារ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូប ផងដែរ។

លោកជំទាវ ម៉ែន សំអន បាននាំយកនូវការផ្តាំផ្ញើដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តចុះជាប់ជាប្រចាំជួបប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាកនានា និងបានជំរុញដល់អាជ្ញាធរ ត្រូវខិតខំអភិវឌ្ឍន៍មូលដ្ឋានសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានជីវភាពធូរធាបានមួយកម្រិតទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តែម្តង។

សូមជម្រាបថា អាស្រមថ្មីបារមីលោកតាលោកយាយព្រះពោធិព្រឹក ដែលបានរៀបចំពិធីសែនក្រុងពាលីនាព្រឹកនេះ គឺជាទីគោរពសក្ការបូជាសម្រាប់ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋមកបន់ស្រន់សុំសេចក្តីសុខចម្រើន ហើយសួនច្បារឯកឧត្តមឧត្តមសេនីយ៍ ហុក ឡងឌី (សួនពោធិព្រឹក្សា) ក៏ជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋខេត្តស្វាយរៀង ហាត់ប្រាណ និងដើរលេងកម្សាន្ត ផងដែរ។

ប្រជាពលរដ្ឋខេត្តស្វាយរៀង បានលើកឡើងថា លោកជំទាវ ម៉ែន សំអន ដែលជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះខេត្តស្វាយរៀង តែងតែចុះជាប់ជាប្រចាំជួបប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាកនានា និងបានជំរុញដល់អាជ្ញាធរ ត្រូវខិតខំអភិវឌ្ឍន៍មូលដ្ឋានខេត្តស្វាយរៀង ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានេះ ក្នុងអាណត្តិដឹកនាំរបស់លោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង ប្រជាពលរដ្ឋសង្កេតឃើញថា បានកែប្រែមុខមាត់ខេត្តស្វាយរៀង លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជំរុញកំណើនសេដ្ឋកិច្ច ឲ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញ អ្នកវិនិយោគមកបណ្តាក់ទុន នៅក្នុងទឹកដីខេត្តស្វាយរៀង បង្កើតការងារឲ្យប្រជាពលរដ្ឋ ធ្វើនៅមូលដ្ឋានរាប់ម៉ឺននាក់ បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានជីវភាពធូរធាបានមួយកម្រិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ផងដែរ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


