Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបងបញ្ជូនពលករ ៣៣២នាក់ឲ្យត្រឡប់ទៅផ្ទះ

បានផុស

នៅ

ទិដ្ឋភាពបញ្ចូនពលករខ្មែរចេញពីមណ្ឌលចត្តាឡីស័ក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តខេត្តបាត់ដំបងបានបញ្ជួនពលករខ្មែរមកពីថៃចំនួន៣៣២នាក់ឲ្យវិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីពួកគេបានធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃរួចមក។

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោកឱ សថបណ្ឌិត វឿង ប៊ុនរេតបានឲ្យដឹងថាពលករដែលយើងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញនោះយើងបានចេញជាលិខិតបញ្ជាក់ពីសុខភាពរបស់គាត់ម្នាក់ថាមិនមានកូវីដ១៩ដើម្បីឲ្យអាជ្ញាធរដែនដីបានដឹងងាយស្រួលក្នុងការគ្រប់គ្រងពេលពលករទាំងនោះទៅដល់ស្រុកកំណើតវិញ។

លោកបានបន្តថាគិតត្រឹមថ្ងៃ៧ ខែមករា ឆ្នាំ២០២១ នៅខេត្តបាត់ដំបងមានពលករវិលត្រឡប់មកពីប្រទេសថៃ សរុបប្រមាណ ២១៤០ នាក់យកសំណាកសរុបប្រមាណ ១៨០០ នាក់ និងបញ្ចប់ចត្តាឡីស័កដោយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ចំនួន ៣៣២ នាក់។លោកបានបន្តថាក្នុងចំណោមសំណាក១៨០០នាក់នោះមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៦នាក់ផង។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញករណីឆ្លងកូវីដ១៩ សរុបចំនួន ៣៨៧នាក់ក្នុងនោះមាន២២នាក់ជាពលករខ្មែរមកពីថៃនិងមានអ្នកបានជាសះស្បើយ៣៦៥នាក់និងអ្នកជំងឺចំនួន ២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអំពាវនាវពលករទើបត្រឡប់មកពីប្រទេសថៃ ត្រូវចូលរួមតាមវិធានការទប់ស្កាត់ជំងឺកូវីដ១៩ អនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ធ្វើចត្តាឡីស័កឲ្យបានគ្រប់កាលកំណត់។

 ថ្លែងនៅក្នុងឱកាសចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័កស្រុកជាយដែនជាប់ព្រំដែនប្រទេសថៃ ចំនួន ៣ ស្រុករួមមានស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀងលោក អភិបាលណែនាំដល់កបងប្អួនពលករថា« សូមកុំរត់គេចវេសពីកន្លែងធ្វើចត្តាឡីស័ក ឫ មិនព្រមចូលមកធ្វើចត្តាឡីស័ក បើពុំនោះទេមិនត្រឹមតែធ្វើឱ្យប៉ះពាល់ ខាតបង់ពេលវេលាសម្រាប់តែខ្លួនឯងម្នាក់ប៉ុណ្ណោះទេ ថែមទាំងនាំគ្រួសារនិង អ្នកមានទំនាក់ទំនងជាមួយ  មកធ្វើចត្តាឡីស័កទាំងអស់គ្នា ក្មុងរយៈពេល១៤ថ្ងៃ និងធ្វើតេស្តយកសំណាក តាមគោលការណ៍ក្រសួងសុខាភិបាល»។

លោកបានមានប្រសាសន៍ថាចំពោះពលករកំពុងធ្វើការងារនៅប្រទេសថៃ បើពុំមានកិច្ចការចាំបាច់ សូមកុំទាន់ត្រឡប់​មកស្រុកកំណើតវិញ សូមធ្វើការនៅកន្លែងណានៅទីនោះសិន ស្ដាប់តាមការណែនាំរបស់អាជ្ញាធរថៃ ពាក់ព័ន្ធការទប់ស្កាត់ជំងឺកូវីដ១៩នេះ ហើយកុំជឿតាមការញុះញង់របស់ពួកមេខ្យល់ ក្នុងការនាំឆ្លងដែនខុសច្បាប់ និងគេចវេសពីការពិនិត្យសុខភាព និងការធ្វើចត្តាឡីស័ក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម