ព័ត៌មានជាតិ
តើលោក ប៉ាន់ ខែមម៉ានូ មានលក្ខណៈពិសេសអ្វី ទើបត្រូវបានជ្រើសឲ្យសម្ដែងជាតួសម្ដេចតេជោ ហ៊ុន សែន?
មេបញ្ជាការ សំរេច គឺជាឈ្មោះតួអង្គឯកប្រុសនៅក្នុងខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំងអំពីខ្សែជីវិតពិតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ លោក ប៉ាន់ ខែមម៉ានូ កំពុងត្រូវបានក្រសែភ្នែកមហាជនរាប់លាននាក់ផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយហេតុថា តារាវ័យក្មេងរូបនេះ ត្រូវបានជ្រើសរើសឲ្យសម្ដែងជាតួអង្គមេបញ្ជាការ សំរេច ដែលជាតួអង្គតំណាងសម្តេចតេជោ ហ៊ុន សែន។

លោក ប៉ាន់ ខែមម៉ានូ មានស្រុកកំណើតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលមានឪពុកឈ្មោះ ប៉ាន់ សេរីវុឌ្ឍ ជាអតីតមន្ត្រីនៃមន្ទីរវប្បម៌ និងវិចិត្រសិល្បៈខេត្តតាកែវ និងម្ដាយឈ្មោះ ឡុង សុផា។ លោក ប៉ាន់ ខែមម៉ានូ ត្រូវបានគេស្គាល់ថា ជាប្អូនប្រុសបង្កើតរបស់លោក ប៉ាន់ ខែមប៊ុនថន ដែលមានតួនាទីជានាយករងខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្ត្រី។

កើតក្នុងគ្រួសារអ្នកសិល្បៈបុរាណ ហើយមានឧបនិស្ស័យខាងសិល្បៈផង លោក ប៉ាន់ ខែមម៉ានូ ត្រូវបានលោកឪពុកបង្ហាត់បង្រៀនលោកសម្តែងល្ខោនយីកេ និងល្ខោនបាសាក់ តាំងពីនៅកុមារភាពមកម្ល៉េះ។ ក្នុងឆ្នាំ២០០៧ លោកបានសម្តែងជាតួឯកក្នុងល្ខោនយីកេរឿងសុវណ្ណសាម នៅទូរទស្សន៍ជាតិកម្ពុជា និងក្នុងឆ្នាំ២០១០ លោកបានចូលប្រឡងចម្រៀងផ្នែកយីកេ នៅស្ថានីយទូរទស្សន៍បាយ័ន ដោយទទួលបានជ័យលាភីកិត្តិយស។
មែនទែនទៅ លោក ប៉ាន់ ខែមម៉ានូ បានវិវត្តន៍ខ្លួនមិនធម្មតានោះទេនៅក្នុងវិស័យសិល្បៈ ថ្វីត្បិតតែលោកនៅមានបទពិសោធន៍ខ្ចី ហើយវ័យនៅក្មេងក៏ដោយក្ដី។ ជាក់ស្ដែង ក្រៅពីជំនាញល្ខោនបាសាក់ និងល្ខោនយីកេ លោក ប៉ាន់ ខែមម៉ានូ ក៏មានសំឡេងយ៉ាងពិរោះស្រទន់មានមន្តស្នេហ៍ ដែលអាចបកស្រាយបទចម្រៀងសឹងតែគ្រប់ទម្រង់ ជាអាទិ៍ បទមហោរី បទប្រពៃណី ស្មូត និងចម្រៀងសម័យមរតកដើម។

តាមរយៈបទពិសោធន៍ការងារលើវិស័យសិល្បៈ និងផ្អែកលើសមត្ថភាពដែលលោកមានកន្លងទៅ ទើបធ្វើឲ្យលោក ប៉ាន់ ខែមម៉ានូ ទទួលបានឱកាសសម្ដែងជាតួអង្គសម្ដេចតេជោ ហ៊ុន សែន នៅក្នុងខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» និងភាពយន្តចម្រៀង «ទុក្ខស្រីប្ដីព្រាត់» ខណៈលក្ខណៈសម្បត្តិ និងរូបរាងរបស់លោកស្រដៀងទៅនឹងសម្ដេចតេជោ ហ៊ុន សែន ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ធ្លាប់បានសរសើរលោក ប៉ាន់ ខែមម៉ានូ ថា កាន់តែមានបុគ្គលិកលក្ខណៈសម្បត្តិដូចសម្ដេចទៅៗទាំងរបៀបធ្វើដំណើរ កាយវិការ ការនិយាយសម្ដី និងឥរិយាបទ កាលដែលសម្ដេចនៅជាយុវជន។

ក្រឡេកមកមើលកម្រិតវប្បធម៌ លោក ប៉ាន់ ខែមម៉ានូ បានបញ្ចប់ការសិក្សាសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងសញ្ញាបត្រកម្រិតបរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងបរិញ្ញាបត្រផ្នែកអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យអង្គរខេមរា។ សព្វថ្ងៃនេះលោក ប៉ាន់ ខែមម៉ានូ កំពុងបម្រើការងារជាមន្ត្រីការិយាល័យសិល្បៈបុរាណនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន៕



ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


