Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសម្រេចបិទការធ្វើដំណើរផ្លូវលេខ២០អា ខណៈផ្ទះពលរដ្ឋជាង១ពាន់ខ្នងត្រូវជនលិច

បានផុស

នៅ

កំណាត់ផ្លូវលេខ២០អា ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចបិទបណ្តោះអាសន្ន មិនអោយរថយន្តធំធ្វើចរាចរណ៍ឆ្លងកាត់នោះទេ ខណៈដែលកម្រិតទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋជាង១ពាន់ខ្នងផ្ទះមាន២៥ភូមិ ស្មេីនឹង១០សង្កាត់ នៅខណ្ឌដង្កោ ដែលបង្ខំឲ្យម្ចាស់ផ្ទះទាំងអស់ចាកចេញរកកន្លែងសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីទប់ស្កាត់នូវគ្រោះអាក្រក់នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតាមទីតាំងដែលទឹកជំនន់ទឹកភ្លៀងបានហូរចូលលំនៅដ្ឋានប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ ។

លោក ឃួង ស្រេង ណែនាំអោយបន្ថែមកម្លាំងទប់ទឹកនៅតាមសណ្តរស្ទឹងព្រែកត្នោត និងតម្រូវអោយផ្អាកការធ្វេី ចរាចរណ៍ បណ្តោះអាសន្តរថយន្តធំផ្លូវមុខសាលាសង្កាត់គងនយ។ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំអោយ មន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានាប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ ។ មិនតែប៉ុណ្ណោះបានច្រកដីខ្សាច់ទប់ទឹកដែលកំពុងហៀរចេញពីស្ទឹងមកលើផ្លូវប្របមាត់ស្ទឹង ហើយបើគ្មានការទប់ទេនោះ ទឹកនឹងហូរផ្ដាច់ផ្លូវលិចតំបន់ក្នុងសណ្ដរស្ទឹង ព្រមទាំងគំរាមកំហែងដល់ផ្លូវទំនប់សណ្ដរស្ទឹងមិនខានឡើយ។

បើតាមប្រជាពលរដ្ឋបាននិយាយថា ទឹកបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំង និងហៀរចូលលិចលំនៅដ្ឋានពួកគាត់យ៉ាងឆាប់រហ័ស។

លោក ម៉ៅ ប៊ុន ធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានអោយដឹងថា ស្ថានភាពជំនន់នៅ កំពង់ស្ពឺ បានស្រកហេីយ ចឹងរាជធានីភ្នំពេញ អាចស្រកនៅល្ងាចនេះ ឬស្អែក ដែលទឹកមិនអាចគម្រាមកំហែងរាជធានីភ្នំពេញ បានឡេីយ។

លោក ឃួង ស្រេង បានណែនាំអោយមន្ត្រីជំនាញខិតខំយកចិត្តទុកដាក់ និងតាមដានអោយបានជាប់ជាប្រចាំជាពិសេស ត្រូវបន្ថែមកំលាំងរួមជាមួយបាវ និងខ្សាច់សម្រុកទប់អោយបានកុំអោយមានទឹកហូរចេញយប់នេះ ព្រោះថា បេីទប់យប់នេះបាន នឹងមិនមានលិចឡេីយ ដោយហេតុថា ជំនន់ទឹកភ្លៀងនៅកំពង់ស្ពឺ បានចាប់ផ្តេីមស្រកហេីយ។

លោក ឃួង ស្រេង ក៏បានណែនាំអោយសមត្ថកិច្ចជំនាញសហការជាមួយខេត្តកណ្ដាល អោយផ្អាកការធ្វេីចរាចរណ៍ ឡានធំនៅផ្លូវលេខ២០A ឬផ្លូវមុខសាលាសង្កាត់គងនយជាបណ្តោះអាសន្នរថយន្តធំផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម