Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង ជាប់ជយលាភីលេខ ១ ទីក្រុងស្អាតមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេ

បានផុស

នៅ

ខេត្តបាត់ដំបងបានជាប់ជាជយលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែង “ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២” (Best Countdown City of The Year 2022)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍បាន​រៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២២» (Best Countdown City of The Year 2022)។

កម្មវិធីប្រកួតប្រជែងនេះ រៀបចំឡើងដោយផ្អែកលើលក្ខណៈពិសេសមួយចំនួនដូចជា៖ ការតុបតែងលម្អ អនាម័យ និងបរិស្ថាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ភាពពេញចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវទេសចរនិងអ្នកចូលរួម​។

ទីក្រុង​នៃ​ខេត្ត​ចំនួន ៣ ទទួល​បាន​សម្លេងគាំទ្រ​​ច្រើន​ជាង​គេ​បំផុត។ ទី ១ ខេត្ត​បាត់ដំបង ទី ២ ខេត្ត​ព្រះសីហនុ និង​ទី ៣ ខេត្ត​សៀមរាប។ ពិធី​ប្រគល់ពានរង្វាន់នៅក្នុង “ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត” នឹង​រៀបចំ​ឡើង​នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម