ព័ត៌មានជាតិ
កម្ពុជា ទទួលបានទេសចរអន្តរជាតិប្រមាណ ២,២៨លាននាក់កើនជាង ១ពាន់ភាគរយក្នុងឆ្នាំ ២០២២
កម្ពុជា ទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ ២,២៨លាននាក់ កើនឡើងចំនួន ១,០៥៩% នៅក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី ១៩ ខែ មករានេះ។

តាមរបាយការណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួនប្រមាណ ២,២៨ លាននាក់ កើនឡើងចំនួន ១.០៥៩% ធៀបនឹងឆ្នាំ២០២១។
ក្នុងនោះ ទេសចរផ្ទៃក្នុងរួមមាន៖ ទេសចរជាតិប្រមាណ ១៣,៩៣ លាននាក់ កើនឡើង ១៩៩% និងទេសចរបរទេសប្រមាណ ១,៨៨ លាននាក់ កើនឡើង ៥៧២%។ ដោយឡែកជើងហោះហើរអន្តរជាតិចូលសរុបមានចំនួន ១០.៩៣៨ ជើង (ឆ្នាំ២០២១ មាន ២.១៣៩ ជើង) ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PHN) មានចំនួន ៨.៧៤០ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP)មានចំនួន ១.៧៣៨ ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS)មានចំនួន ៤៦០ ជើង។
បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរលំដាប់កំពូលទាំង ១០ប្រទេស (Top 10) រួមមាន៖ ថៃ ប្រមាណ ៨៥៣.៣៧៦នាក់, វៀតណាម ៤៦៣.៩៩៥នាក់, ទេសចរចិន ចំនួន ១០៦.៨៧៥នាក់, សហរដ្ឋអាមេរិក ៩៣.៣៨៦នាក់, ឡាវ ៩២.៦០៩នាក់, ឥណ្ឌូនេស៊ី ៧៥.៦៥៣នាក់, កូរ៉េ ៦៤.០៤០នាក់, បារាំង ៥៦.៥០៩នាក់, ម៉ាឡេស៊ី ៥៣.១២៣នាក់ និងអង់គ្លេស ៤៤.១២៣នាក់៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


