ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំក្រុមយុវជនសរុបជាង ៣០០ នាក់ ចុះទស្សនកិច្ចសិក្សា តំបន់ប្រវត្តិសាស្ត្រកោះថ្មx16 និងស្តូបវិមាន ២ ធ្នូ
ត្បូងឃ្មុំ ៖ កាលពីព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំក្រុមយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក ដែលជាក្រុមប្រឹក្សាយុវជនកម្ពុជា សរុបជាង ៣០០ នាក់ មកពី ២៩ វិទ្យាល័យទូទាំងខេត្តត្បូងឃ្មុំ ចុះទស្សនកិច្ចសិក្សា ស្វែងយល់នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម x16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្តូបវិមាន ២ ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។

ក្នុងទស្សនកិច្ចនោះ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធាន-អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងស្រុក នាយកវិទ្យាល័យ រួមទាំងប្អូនៗជាយុវជន សរុបជាង ៣០០ នាក់។

មានប្រសាសន៍នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានលើកឡើងថា ដំណើរទស្សនកិច្ចសិក្សារៀនសូត្ររបស់ក្រុមយុវជនទូទាំងខេត្តមកកាន់តំបន់ប្រវត្តិសាស្ត្រកោះថ្ម តំបន់ X16 និងស្តូបវិមាន ២ ធ្នូ ដែលរៀបចំឡើងនាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឲ្យយុវជនពង្រឹងចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ ៧០ រហូតដល់ទសវត្សរ៍ឆ្នាំ ៩០ និងស្វែងយល់ពីដំណើរតស៊ូរបស់ថ្នាក់ដឹកនាំកំពូលៗ នៃកម្ពុជា ក្នុងការតស៊ូរំដោះជាតិមាតុភូមិ។

ពិសេសដំណើរតស៊ូរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកៀរគរកម្លាំងវាយផ្ដួលរបបខ្មែរក្រហម ដើម្បីរំដោះប្រទេស និងប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់របស់របបខ្មែរក្រហម និងបង្រួបបង្រួមផ្សះផ្សាជាតិ និងស្ដារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ ព្រមទាំងនាំមកនូវសុខសន្តិភាពជូនសង្គម និងប្រជាជនកម្ពុជាឲ្យរីកចម្រើនរុងរឿងសម្បូរសប្បាយមកដល់បច្ចុប្បន្ន។

លោកបណ្ឌិត បន្តថា កោះថ្ម ជាទីតាំងប្រវត្តិសាស្ត្រ នៃដំណើរផ្សង និងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤ រូបផ្សេងទៀត ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤ រូបផ្សេងទៀត រួមមាន ៖ នុច ថន ,ញឹក ហួន,សន សាញ់ និង វ៉ា ប៉ោអ៊ាន បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកជាទីបំផុត ធ្វើដំណើរជ្រែកស្បៃរាត្រី ចេញពីបញ្ជាការដ្ឋានវរសេនាធំតំបន់ ២១ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម។

ជាមួយគ្នានោះ លោកបណ្ឌិត អភិបាលខេត្ត អបអរសាទរ និងសម្ដែងនូវការកោតសរសើរដល់ប្អូនៗក្មួយៗយុវជនទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សារៀនសូត្រ តំបន់ប្រវត្តិសាស្ត្រកោះថ្ម តំបន់ X16 ស្តូបវិមាន ២ ធ្នូ នាពេលនេះ ដែលគ្រូឧទ្ទេសនឹងធ្វើបទបង្ហាញអំពីដំណើរ និងប្រវត្តិសាស្ត្រពិតប្រាកដរបស់កម្ពុជា ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍។

បើតាមលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ទស្សនកិច្ចសិក្សារៀនសូត្ររបស់ក្រុមយុវជនទូទាំងខេត្តមកកាន់តំបន់ប្រវត្តិសាស្ត្រកោះថ្ម តំបន់ X16 និងស្តូបវិមាន ២ ធ្នូ គឺបានរៀបចំឡើងចាប់តាំងពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ នេះ មានយុវជនចូលរួមសរុបប្រមាណ ៧៦៤ នាក់ បានចំនួន ១៣ លើក។

ដោយឡែកសម្រាប់ឆ្នាំ ២០២៣ នេះ ជាលើកទី ១៣ ហើយ ដែលមានយុវជនទូទាំងខេត្តចូលរួម សរុប ៣០០ នាក់ មកពីតាមវិទ្យាល័យ អនុវិទ្យាល័យ ទូទាំងខេត្ត ចំនួន ២៩ សាលា រួមមាន. ស្រុកត្បូងឃ្មុំ ០៧ វិទ្យាល័យ ស្រុកមេមត់ ០៤ វិទ្យាល័យ ស្រុកតំបែរ ០៣ វិទ្យាល័យ ស្រុកក្រូចឆ្មារ ០៥ វិទ្យាល័យ និង ០១ អនុវិទ្យាល័យ ស្រុកពញាក្រែក ០៤ វិទ្យាល័យ ស្រុកអូររាំងឪ ០៣ វិទ្យាល័យ ក្រុងសួង ០១ វិទ្យាល័យ។
សូមជម្រាបថា ទស្សនកិច្ចសិក្សាទៅកាន់តំបន់ទាំង ២ សំខាន់ៗខាងលើនេះ ក្រោមគំនិតផ្ដួចផ្ដើម និងគាំទ្រថវិកាទាំងស្រុងពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តាំងពីឆ្នាំ ២០២០ មក មានរយៈពេល ០៣ ឆ្នាំមកហើយ ក្នុងគោលបំណងសំខាន់បំផុតនោះ ដើម្បីយុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រពិត ក្នុងការតស៊ូបូជាសាច់ស្រស់ឈាមស្រស់យកអាយុជីវិតមកប្ដូរ នាំយកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា នៃយើងទាំងអស់គ្នា៕
អត្ថបទ ៖ សាន វិឡែម



-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម១០ ម៉ោង agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង


