ព័ត៌មានជាតិ
ទូតឥណ្ឌូណេស៊ីចប់អាណត្តិ កត់សម្គាល់ពីការរីកចម្រើន និងការអភិវឌ្ឍជាលំដាប់របស់កម្ពុជា
ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ដែលបានបំពេញការងារនៅក្នុងប្រទេសកម្ពុជា រយៈពេល ៤ឆ្នាំកន្លងមកនេះ បានកត់សម្គាល់អំពីការរីកចម្រើន និងការអភិវឌ្ឍជាលំដាប់របស់ប្រទេសកម្ពុជា ជាពិសេសសុខសន្តិភាព និងស្ថិរភាពនយោបាយ។

ការកត់សម្គាល់នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ស៊ូឌីម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ដែលចប់អាណត្តិការទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣នេះ។

លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បាននាំយកនូវការអបអរសាទរពីសំណាក់ប្រធានាធិបតីឥណ្ឌូណេស៊ី ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ហើយជោគជ័យនេះបានជំរុញលើកទឹកចិត្តដល់ប្រទេសឥណ្ឌូណេស៊ី ដែលបន្តវេនជាប្រធានអាស៊ានពីប្រទេសកម្ពុជា។

លោក ស៊ូឌីម៉ាន់ ហាសេង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចដាក់ឈ្មោះផ្លូវ ២ខ្សែនៅកម្ពុជា ជូនថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌូណេស៊ី គឺវិថីស៊ូកាណូ និងវិថីអាលីអាឡា តាស់ ដែលបង្ហាញអំពីការយកចិត្តទុកដាក់ ក្នុងទំនាក់ទំនងមិត្តភាពជិតស្និទ រវាងប្រទេសទាំងពីរ។
ក្នុងពេលបំពេញការងារនៅកម្ពុជា រយៈពេល ៤ឆ្នាំកន្លងមកនេះ លោក ស៊ូឌីម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានកត់សម្គាល់អំពីការរីកចម្រើនជាលំដាប់របស់ប្រទេសកម្ពុជា ហើយក៏កត់សម្គាល់អំពីសុខសន្តិភាព ស្ថិរភាពនយោ បាយ និងការអភិវឌ្ឍយ៉ាងលឿនរបស់កម្ពុជា ផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់លោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ដែលបាននាំយកនូវការអបអរសាទរ ពីសំណាក់ប្រធានាធិបតីឥណ្ឌូណេស៊ី ជូនសម្ដេច រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងក៏ថ្លែងអំណរគុណ ចំពោះការវាយតម្លៃជាវិជ្ជមាន ចំពោះការរីកចម្រើនរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានកន្លងមកនេះ មិនអាចកាត់ផ្ដាច់ពីការជួយគាំទ្រពីភាគីឥណ្ឌូណេស៊ី និងបណ្ដាប្រទេសក្នុងតំបន់អាស៊ាននោះឡើយ។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោក ស៊ូឌីម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី និងសហការីរបស់លោក ដែលជួយសម្រួលដល់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី ជាពិសេសការរៀបចំសម្រួលនូវដំណើរទស្សនកិច្ច និងកិច្ចប្រជុំនានារបស់សម្ដេច នៅប្រទេសឥណ្ឌូណេស៊ី ផងដែរ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


