ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល ជំរុញឲ្យក្រសួងអប់រំអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ ក្នុងសតវត្សទី២១
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននៅថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នេះបានណែនាំក្រសួងអប់រំយុវជន និងកីឡា ឲ្យពង្រឹងវិស័យអប់រំតាមវិធីសាស្ត្របង្រៀនថ្មីៗក្នុងសតវត្សទី២១ ដែលជាវិធីសាស្ត្រតាមបែបចម្រុះនិងផ្តោតលើមុខជំនាញចាំបាច់ ក្នុងយុគសម័យឌីជីថល។


នៅសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១នេះ បានណែនាំឲ្យក្រសួងអប់រំយុវជននិងកីឡាថា៖ «ក្រសួងអប់រំត្រូវផ្តោតលើការឆ្លើយតបទៅ នឹង ទីផ្សារការងារដោយអនុវត្តវិធីសាស្ត្របង្រៀនតាម ការរិះរកនិងអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗក្នុងសតវត្សទី២១ ដែលជាវិធីសាស្ត្រតាមបែបចម្រុះ ដោយសិស្សត្រូវអនុវត្តក្នុងថ្នាក់រៀន ស្វ័យសិក្សា និង ផ្តោតលើការសិក្សាមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ដែលជាមុខជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល ជាពិសេសសិស្សមានបំណិនសតវត្សទី២១ »។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា៖ ក្រសួងអប់រំយុវជននិងកីឡា ត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរួមទាំងវគ្គវិក្រិតការ តាមគ្រប់រូបភាព ដើម្បីលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិត ជាពិសេសការបង្រៀននិងរៀនតាមបែបបច្ចេកវិទ្យាទំនើប។ ក្រសួងត្រូវបន្តកែលម្អនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដល់សាលា រៀន បន្ទប់រៀន បន្ទប់ ពិសោធន៍ បន្ទប់កុំព្យូទ័រនិងបន្ទប់សាស្ត្រាចារ្យទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្តែងរបស់សាលារៀនសម្រាប់បម្រើដល់ការបង្រៀននិងរៀនបែបថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទកូវីដ-១៩។


នៅក្នុងសារលិិខិតនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូទាំងអស់សូមបន្តដើរតួជាបុគ្គលនាំមុខជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សានិងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹងទាំងវិធីសាស្ត្របង្រៀនរួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗមកបង្ហាត់បង្រៀនដល់សិស្ស និស្សិតឲ្យមានចំណេះដឹងទូលំទូលាយនិងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត៕
អត្ថបទ៖ ណារី
សូមចុចអាន៖ អ្នកនាំពាក្យក្រសួងអប់រំ៖ការបើកដំណើរការសិក្សាឆ្នាំថ្មីដំណើរការជាប្រក្រតី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


