ព័ត៌មានជាតិ
អាជីវករលក់ផ្កាចម្រុះសម្រាប់តាំងចូលឆ្នាំចិនត្អូញត្អែរពីការលក់មិនសូវដាច់
ភ្នំពេញ៖ អាជីវករលក់ផ្កាចម្រុះសម្រាប់ដាក់តាំងលម្អថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម បានត្អូញត្អែរពី ការលក់មិនសូវដាច់ អាចខាតចុងខាតដើម។ អ្នកស្រី គង់ ធីតា អ្នកលក់ផ្កានៅផ្សារច្បារអំពៅ បាននិយាយថា មកដល់ថ្ងៃសែនចូលឆ្នាំចិន ថ្ងៃដំបូងទៅហើយ ផ្កាចម្រុះលក់មិនដាច់ អាចនឹងខាតចុងខាតដើម។

អ្នកស្រីបន្តថា ពីរបីឆ្នាំចុងក្រោយ ដែលកម្ពុជា រងផលប៉ះពាល់ពីវិបត្តិកូវីដ មុខរបរលក់ផ្កាសម្រាប់សែនចូលឆ្នាំចិន ពិបាកក្នុងការរកចំណូល ជាក់ស្តែងដូចពេលនេះ ជាដើម គឺនៅសល់ស្ទើរទាំងអស់។ អ្នកលក់ផ្ការរូបនេះ បានបន្ថែមថា បើស្ថានភាពនៅតែបែបនេះ ជីវភាពរបស់អ្នកស្រី ដែលពឹងលើការចំណូលពីការលក់ផ្កានេះ នឹងកាន់តែលំបាក។
អាជ្ញាធរមូលដ្ឋានប្រចាំខណ្ឌច្បារអំពៅ បានឱ្យដឹងថា ចូលឆ្នាំចិន វៀតណាមឆ្នាំនេះ ប្រជាពលរដ្ឋភាគច្រើន បានធ្វើដំណើរទៅលេងស្រុកកំណើតរៀងៗខ្លួន។ អាជ្ញាធរ បានបន្តថា” យើងសង្កេតឃើញថា បងប្អូនយើងវិល ត្រឡប់ទៅលេងស្រុកកំណើតច្រើន សូម្បីចូលឆ្នាំក៏ពួកគាត់មិននៅសែនទទួលទេវតានៅភ្នំពេញដែរ មូលហេតុនេះហើយ ទើបអាជីវករលក់មិនសូវដាច់”។
ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំចិន វៀតណាមនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវពន្លត់ទៀន ធូប មុនចាកចេញពីផ្ទះ ដើម្បីបង្ការការកើតមានអគ្គីភ័យជាយថាហេតុ៕ នរា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


