ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាល និងផ្ដល់រង្វាន់ iPad ដល់សិស្សប្រឡងជាប់និទ្ទេស A នៅថ្ងៃទី ២ កុម្ភៈ
ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុ-សិស្ស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា ២០២១-២០២២នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់ជា iPad ដល់ពួកគេ នាដើមខែកុម្ភៈ ឆ្នាំ ២០២៣ខាងមុខ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ នាព្រឹកថ្ងៃទី ២៣ ខែមករានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា សម្ដេច នឹងជួបសំណេះសំណាលជាមួយសិស្សានុ-សិស្ស ប្រឡងបាក់ឌុបជាប់និទ្ទេស A នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ខាងមុខ។ មូលហេតុដែល សម្ដេច ពន្យាពេលរហូតដល់ដើមខែកុម្ភៈនោះ ក៏ព្រោះតែរង់ចាំក្រុមហ៊ុន ជីប ម៉ុង បញ្ជាទិញ iPad រួចរាល់សិន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ខ្ញុំនៅជំពាក់ជួបសិស្សនិទ្ទេស A ដែលត្រូវពន្យាទៅដល់ថ្ងៃទី ២ ខែក្រោយ ដោយសារតែយើងត្រូវរង់ចាំក្រុមហ៊ុន ជីប ម៉ុង គាត់កម្ម៉ង់ iPad ៗ ព្រោះទាល់តែយើងដឹងចំនួនសិស្សជាប់ហើយ ទើបយើងស្នើទៅក្រុមហ៊ុន ជីប ម៉ុង»។

បើតាមសម្ដេចតេជោ ហ៊ុន សែន ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ជីប ម៉ុង តែងតែផ្ដល់ iPad ដើម្បីឲ្យសម្ដេចផ្ដល់ជារង្វាន់លើកទឹកចិត្តដល់សិស្សានុ-សិស្ស ប្រឡងបាក់ឌុបជាប់និទ្ទេស A។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប សម័យប្រឡង ៥ ធ្នូ ២០២២ មានបេក្ខ ជនប្រឡងជាប់ចំនួន ៩០ ៩៥០នាក់ ត្រូវជា ៧២,៣៣% នៃបេក្ខជនចូលរួមប្រឡងសរុប ១២៥ ៧៣៥ នាក់។ ចំនួននេះ មានកើនឡើងជាងឆ្នាំមុន ដែលមានត្រឹមជាង ៦៥%ប៉ុណ្ណោះ។

បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ១ ០៤៩នាក់, និទ្ទេស B មានចំនួន ៧ ២៣២នាក់, និទ្ទេស C មានចំនួន ១៩ ០៥៣នាក់, និទ្ទេស D មានចំនួន ៣១ ១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២ ៤៥០នាក់៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកសិករថៃ ទុកពេលឲ្យរដ្ឋាភិបាលរបស់អានុទីន ៧ថ្ងៃ, បើដោះស្រាយបញ្ហាបង្គាមិនចេញ បាតុកម្មនឹងផ្ទុះ


