ព័ត៌មានជាតិ
ព្រលានយន្តហោះខេត្តបាត់ដំបង អភិវឌ្ឍលើកកម្រិត 4C ដូចព្រលានយន្តហោះនៅខេត្តសៀមរាប
តាមការគូសបញ្ជាក់របស់រដ្ឋបាលខេត្តបាត់ដំបង គម្រោងស្តារឡើងវិញព្រលានយន្តហោះវាលបែកចានខេត្តបាត់ដំបង នឹងត្រូវអភិវឌ្ឍលើកកម្រិតទៅជាខ្នាតអន្តរជាតិ 4C ប្រហាក់ប្រហែលកម្រិតអាកាសយានដ្ឋានក្នុងខេត្តសៀមរាបបច្ចុប្បន្ន។

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តនៅព្រឹកនេះថា គម្រោងសិក្សាអភិវឌ្ឍព្រលានយន្តហោះក្នុងខេត្តបាត់ដំបង មានការរាំងស្ទះដោយសារបញ្ហាជំងឺកូវីដ ប៉ុន្តែជាគោលការរដ្ឋាភិបាលបានឯកភាពលើការស្តារឡើងវិញព្រលានយន្តហោះខេត្ត ដើម្បីសម្រួលការដឹកជញ្ជូននិងបម្រើដល់វិស័យទេសចរ។
លោកអភិបាលខេត្តបានបញ្ជាក់ដូច្នេះថា «នៅមិនទាន់កំណត់ពេលវេលាជាក់លាក់នឹងបើកការដ្ឋាននៅពេលណាទេ ប៉ុន្តែប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានឯកភាពឱ្យមានការសិក្សាប្រែក្លាយព្រលានយន្តហោះខេត្តបាត់ដំបងជាព្រលានយន្តហោះថ្នាក់ ៤C ប្រហាក់ប្រហែលនឹងព្រលានយន្តហោះរបស់ខេត្តសៀមរាបបច្ចុប្បន្ន»។

ពាក់ព័ន្ធព្រលានយន្តហោះវាលបែកចានខេត្តបាត់ដំបង កន្លងទៅប្រមុខរដ្ឋាភិបាលក៏ធ្លាប់បានណែនាំឱ្យមន្ត្រីសាលាខេត្តនិងក្រសួងមន្ទីរពាក់ព័ន្ធ ត្រូវសិក្សាថែរក្សាព្រលានយន្តហោះបាត់ដំបងឱ្យបាន បើទោះបច្ចុប្បន្នព្រលានយន្តហោះនេះ មិនទាន់ផ្តើមដំណើរការសាងសង់នៅឡើយ តែអនាគតចាំបាច់ត្រូវតែធ្វើការអភិវឌ្ឍន៍គម្រោងមួយនេះ។
ព្រលានយន្តហោះខេត្តបាត់ដំបង (ព្រលានយន្តហោះវាលបែកចាន) ត្រូវបានស្ថាបនាឡើងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ លើទំហំដីជិត១ ម៉ឺនហិកតា ធំជាងព្រលានយន្តហោះភ្នំពេញថ្មីដែលកំពុងសាងសង់ជិត ៣ ដង ហើយដែលបានដាក់ឲ្យដំណើរការនៅឆ្នាំ១៩៦៨ ដោយមានជើងហោះហើរទៅមករវាងភ្នំពេញនិងបាត់ដំបង។
យ៉ាងណាមិញ ដោយសារសង្គ្រាមកាលអំឡុងឆ្នាំ១៩៧០ ពិសេសក្នុងរបបប៉ុលពតរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ព្រលានយន្តហោះនេះបានផ្អាកដំណើរការស្ទើរតែទាំងស្រុងតែម្តង៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


