ព័ត៌មានជាតិ
សិស្សនិទ្ទេស A ចំនួន ១៧នាក់ ទទួលបានម៉ូតូ និងថវិកាពីអភិបាលខេត្តស្វាយរៀង
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជួបសំណេះសំណាល និងប្រគល់រង្វាន់ម៉ូតូជូនដល់សិស្សប្រឡងជាប់និទ្ទេសA ចំនួន១៧រូប នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

លោកអភិបាលខេត្ត បានថ្លែងកោតសរសើរ និងមានមោទកភាពចំពោះសិស្សដែលជាប់និទ្ទេសA ទាំងអស់ ដែលបានខំប្រឹងប្រែងសិក្សា និងជាការលើកមុខមាត់ខេត្តផងដែរ។
លោកបន្តដូច្នេះថា« បើទោះកំឡុងពេលសិក្សាបានជួបនឹងបញ្ហាប្រឈមដោយសាវិបត្តិនៃជំងឺកូវីដ១៩ ក៏យើងសង្កេតឃើញថា តាមរយៈលទ្ធផលប្រឡង ខេត្តរបស់យើង នៅតែទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណជាង ៧០% និងទទួលបាននិទ្ទេស A ចំនួន ១៧នាក់»

នាឱកាសនេះ លោក ម៉ែន វិបុល បានផ្តល់ជាទស្សនទានដល់សិស្សជាប់និទេ្ទសA ទាំងអស់ ចំនួន ៨ចំណុច ដូចខាងក្រោម៖
1. ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀត
2. ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម
3. ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ។
4. ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសង។
5. ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ ។
6. ត្រូវអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន។
7. មិនត្រូវមានមោទកភាពភ្លេចខ្លួន និងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ត្រូវបន្តខិតខំដើម្បីសម្រេចនូវគោលដៅ និងគោលបំណងរបស់ខ្លួន។
8. ត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង “បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ” ។
ចំពោះរង្វាន់ដែលប្រគល់ជូនសិស្សពូកែទាំង ១៧រូបនាពេលនេះ រួមមាន៖ ម៉ូតូហុងដា Wave ស៊េរីឆ្នាំ២០២២ ចំនួន ០១គ្រឿង និងថវិកា ១០ម៉ឺនរៀល ។ ដោយឡែក ប្រធានការិយាល័យអប់រំក្រុងស្រុក ទាំង៦ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល,លោកនាយកវិទ្យាល័យ ទាំង១១ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល៕ ដោយ:ភក្ដី



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


