ព័ត៌មានជាតិ
ប្រាសាក់ផ្តល់សេវាទូទាត់យុគសម័យថ្មីឆ្លងធនាគារ «បាគង»
នាយុគសម័យឌីជីថល និងស៊ីវិល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រាសាក់ បានចូលរួមយ៉ាងសកម្ម ក្នុងការសម្រេចឲ្យបាននូវការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចក្ខុវិស័យនិងកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា។

បាគង ដែលជាសេវាទូទាត់និងសេវាផ្ទេរប្រាក់ឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបង្កើតឡើងក្រោមការផ្ដួចផ្ដើមពីធនាគារជាតិនៃកម្ពុជា និងសហការចូលរួមពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូ បាននិងកំពុងផ្តល់ជាជម្រើសថ្មី និងល្អឯកជូនដល់ប្រជាជនកម្ពុជា។
ប្រាសាក់ ផ្តល់ជូនអតិថិជន និងសាធារណជន ក្នុងការប្រើប្រាស់សេវាបាគង ដោយអាចធ្វើប្រតិបត្តិការតាម ប្រាសាក់ Mobile Banking, Internet Banking និងតាមសាខាប្រាសាក់បានយ៉ាងងាយស្រួល។ អតិថិជនអាចធ្វើការផ្ទេរប្រាក់ពីគណនីប្រាសាក់ទៅគណនីធនាគារជាដៃគូរហូតដល់ 400 លានរៀល ឬ 10 ម៉ឺនដុល្លារក្នុងមួយថ្ងៃ ហើយអាចផ្ទេរទៅគណនីបាគងបានរហូតដល់ 10 លានរៀល ឬ 2,500 ដុល្លារក្នុងមួយថ្ងៃ។ អ្វីដែលកាន់តែពិសេសនោះ អតិថិជនគ្រប់ធនាគារជាដៃគូអាចធ្វើការស្កេនទូទាត់ជាមួយនឹងដៃគូស្កេនទូទាត់បាគងរបស់ប្រាសាក់បាននៅទូទាំងប្រទេស។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ពិតជាមានកិត្តិយសនិងសប្បាយរីករាយ ដែលបានក្លាយជាចំណែកដ៏សំខាន់មួយនៃគម្រោងបាគងរបស់ធនាគារជាតិនៃកម្ពុជា។ នេះជាសេវាទូទាត់តាមទូរស័ព្ទដៃដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ដែលពាំនាំគ្រប់គ្រឹះស្ថាន ដែលផ្ដល់សេវាទូទាត់និងគ្រឹះស្ថានហិរញ្ញវត្ថុឲ្យស្ថិតនៅប្រព័ន្ធតែមួយ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ព្រមទាំងសម្រួលដល់ការចាត់ចែងសាច់ប្រាក់ប្រចាំថ្ងៃផងដែរ»។ លោកបន្ថែមថា «បាគង ជាមធ្យោបាយ និងឧបករណ៍ទូទាត់ថ្មីទំនើបដែលអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល លឿនរហ័ស ប្រកបដោយសុវត្ថិភាព និងមិនអស់កម្រៃសេវា។ ហេតុនេះអតិថិជនអាចរីករាយប្រើប្រាស់សេវានេះក្នុងការផ្ទេរប្រាក់ ទូទាត់ ដាក់ប្រាក់ និងទទួលប្រាក់ដោយងាយស្រួល»។
ប្រាសាក់ មានកិត្តិយសសូមចូលរួមអបអរសាទរជាមួយ ធនាគារជាតិនៃកម្ពុជា និងបណ្តាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធបាគង ដែលជាសេវាទូទាត់យុគសម័យថ្មីនាថ្ងៃទី 28 ខែតុលា ឆ្នាំ2020 នេះ។ ប្រាសាក់ ប្តេជ្ញាបន្តក្នុងការជំរុញ និងផ្តល់សេវាហិរញ្ញវត្ថុកាន់តែទំនើប និងងាយស្រួលជូនដល់អតិថិជន៕
អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ