Connect with us

សេចក្ដីជូនដំណឹង

ណេសកាហ្វេ (NESCAFÉ) អបអរព្រឹត្តិការណ៍សង្ក្រាន្តនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ

បានផុស

នៅ

ភ្នំពេញ ៖ សង្ក្រាន្ត គឺជាព្រឹត្តិការណ៍ដ៏ឱឡារិកមួយសម្រាប់យុវជនគ្រប់រូប ក្នុងការរួបរួមគ្នាសាទរប្រពៃណីខ្មែរ និងស្វាគមន៍ឆ្នាំថ្មី។ ដោយយោងតាមគុណតម្លៃរបស់ម៉ាកផលិតផលដែលតែងតែផ្តោតលើភាពវិជ្ជមាន សុទុដ្ឋិនិយម និងការបំផុសគំនិតថ្មីៗ ណេសកាហ្វេ (NESCAFÉ) បានដាក់ស្តង់បង្ហាញផលិតផល នៅក្នុងបរិវេណរបស់សាលាផ្ទាល់  ដើម្បីផ្តល់ជូនកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃ ជូនដល់និស្សិតទាំងអស់  និង បង្កើតបទពិសោធន៍ទំនាក់ទំនងប្រកបដោយភាពសប្បាយ រីករាយជាមួយគ្នាក្នុងអំឡុងពេលនៃការប្រារព្ធពិធីនេះ។ សកម្មភាពនេះក៏មានការចូលរួមពីសំណាក់តារាដែលមានឥទ្ធិពលលើបណ្ដាញសង្គមអនឡាញដូចជាកញ្ញា ម៉ែវ និង លោក រដ្ឋឆាល់  ដែលបានចូលរួមលេងកំសាន្ត ជាមួយអ្នកចូលរួមទាំងអស់ នៅទីតាំងស្តង់របស់ ណេសកាហ្វេ(NESCAFÉ) ផ្ទាល់ និង ប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្ររបស់ពួកគាត់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ និស្សិតជាច្រើនបានរីករាយពិសាកាហ្វេណេសកាហ្វេ (NESCAFÉ) ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ចូលរួមលេងកំសាន្តក្នុងសកម្មភាពកំសាន្តផ្សេងៗ ថតរូបអនុស្សាវរីយ៍ និងចែករំលែកភាពអបអរជាមួយមិត្តភក្តិ ហើយបានប្រែក្លាយពេលវេលាសម្រាកពិសាកាហ្វេប្រចាំថ្ងៃ ទៅជាអនុស្សាវរីយ៍ដ៏យូរអង្វែងជាមួយគ្នា។
ណេសកាហ្វេ (NESCAFÉ) គឺជាម៉ាកយីហោកាហ្វេលំដាប់ពិភពលោកមកពីប្រទេសស្វីស ដែលត្រូវបានទទួលស្គាល់ និងជឿ ទុក ចិត្តនៅជុំវិញពិភពលោក។ ណេសកាហ្វេ (NESCAFÉ) គ្រប់កែវដែលប្រជាជនកម្ពុជាបានពិសារ គឺសុទ្ធតែប្រកប ទៅដោយស្តង់ដា រសជាតិ និងគុណភាពលំដាប់អន្តរជាតិ ដើម្បីធានាថាប្រជាជនកម្ពុជាទទួលបានរសជាតិឈ្ងុយឆ្ងាញ់ ដូចគ្នាទៅអ្នកដែលចូលចិត្តពិសាកាហ្វេនៅជុំវិញពិភពលោក។

ការចូលរួមរបស់ណេសកាហ្វេ (NESCAFÉ) ក្នុងកម្មវិធីអបអរសង្ក្រាន្តរបស់សាកលវិទ្យាល័យបញ្ញាសាស្រ្តនេះ ឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ណេសកាហ្វេ (NESCAFÉ) ក្នុងនាមជាម៉ាកផលិតផលមួយដែលគាំទ្រ ការបំផុសគំនិតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងដើរតួនាទី យ៉ាងសំខាន់ដើ ម្បីកែប្រែជីវិតរស់នៅរបស់មនុស្សគ្រប់រូបអោយកាន់តែប្រសើរ។

គួរបញ្ជាក់ថាក្រុមហ៊ុន ណេសត្លេ (NESTLÉ) គឺជាក្រុមហ៊ុនអាហារ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោក ដែលមាន វត្តមាន នៅ ក្នុង ប្រទេសចំនួន ១៨៥។ គោលដៅចម្បងរបស់ក្រុមហ៊ុនគឺ “បង្កើតអានុភាពថ្មី ដែលចម្រាញ់ចេញពីអាហារនិងភេសជ្ជៈ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់មនុស្សគ្រប់រូប ក្នុងថ្ងៃនេះ និងគ្រប់ជំនាន់នាពេលអនាគត”។  

ក្រុមហ៊ុនណេសត្លេ (NESTLÉ) ផ្តល់នូវជម្រើសផលិតផល និងសេវាកម្មយ៉ាងសម្បូរបែបសម្រាប់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេ នៅគ្រប់ដំណាក់កាលនៃជីវិត។  ជា មួយ នឹងជម្រើសម៉ាក ផលិតផលច្រើនជាង ២,០០០ មុខ ផលិតផលរបស់ណេសត្លេ (NESTLÉ) ក៏រួមបញ្ចូលម៉ាកផលិតផលល្បីៗលំដាប់ពិភពលោកដូចជា NESCAFÉ, NESPRESSO, MILO និង MAGGI ផងដែរ។ ក្រុមហ៊ុនណេសត្លេ(NESTLÉ) មានទីស្នាក់ការកណ្តាលនៅទីក្រុងវេវី (Vevey) ប្រទេសស្វីស ដែលត្រូវបានបង្កើតឡើងអស់រយៈពេល១៦០ឆ្នាំមកហើយ។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនណេសត្លេ (NESTLÉ) មានផ្តល់ជូននូវជម្រើសផលិតផលណេសកាហ្វេ (NESCAFÉ) យ៉ាងសម្បូរបែបរួមមាន៖ BLEND & BREW, RED CUP, AMERICANO, GOLDនិង ភេសជ្ជៈកាហ្វេលាយស្រាប់ជាច្រើនជម្រើស ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម