Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ពន្យល់​សង្កត់ធ្ងន់ៗ​ទៅ​លោក តាំង សា​រ៉ា​ដា នៅ​កាសែត The Cambodia Daily ពី​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ដោយ​គ្រាន់តែ​ចង់​កេង​ចំណេញ​នយោបាយ

បានផុស

នៅ

អ្នកឧកញ៉ា​វ័យក្មេង​ដែល​ទទួល​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុងស្រុក​និង​ក្រៅប្រទេស ហើយ​កំពុង​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ដ៏​លេច​ធ្លោរ បាន​ចេញ​មក​ពន្យល់​អំពី​ប្រវត្តិ​ដំណើរ​ដើមទង​នៃ​មុខរបរ​ដំបូង មុន​ប្រែក្លាយ​ពង្រីក​វិសាលភាព​បង្កើត​ជា​ក្រុមហ៊ុន​ដោយ​ឈរលើ​គោលការណ៍​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សមធម៌​សង្គម ក្រោយ​មានការ​បកស្រាយ​ពី​សារព័ត៌មាន​ក្រៅ​ស្រុក​មួយ​ចោទប្រកាន់​មកលើ​មុខរបរ​របស់ខ្លួន​ថា​មាន​អ្វី​លាក់បាំង​នៅ​ពីក្រោយ​ភាពជោគជ័យ​នាពេល​បច្ចុប្បន្ន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​នេះ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែលជា​ពាណិជ្ជករ​វ័យក្មេង ជា​ការទូត​សេដ្ឋកិច្ច​ឆ្នើម​មួយរូប​នៅក្នុង​ពិភព​ជំនួញ​ប្រទេស​កម្ពុជា នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ផ្ទាល់ខ្លួន ពេល​ថ្មីៗ​នេះ បាន​ពន្យល់​ពី​សាវតា​ទៅកាន់​សារព័ត៌មាន The Cambodia Daily កំពុង​ឈរជើង​នៅក្រៅ​ស្រុក​ដែល​តែងតែ​ចេញផ្សាយ​ព័ត៌មាន​រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​នោះ​គឺ​បុគ្គល​ឈ្មោះ តាំង សា​រ៉ា​ដា ជា​អ្នក​អធិប្បាយ​ព័ត៌មាន​ក្រោម​ចំណងជើង [​តើ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ជា​នរណា​?] ដោយបាន​អធិប្បាយ​ពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា​ធំៗ​នៅ​កម្ពុជា ក្នុងនោះ​ក៏មាន​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​លើកឡើងថា [​កំពុង​ឈរឈ្មោះ​រកស៊ី​លាងលុយកខ្វក់​ឲ្យ​អ្នកមានអំណាច​]​។​

​អ្នកឧកញ៉ា​ពន្យល់​ប្រាប់​ទៅកាន់​លោក តាំង សា​រ៉ា​ដា ថា សម្រាប់​មុខរបរ​របស់លោក​មិនដែល​មាន​អ្វី​លាក់បាំង​ទាល់តែសោះ កុំ​ដើម្បី​ផ្សារភ្ជាប់​ដាក់​កំហុស ចំណេញ​នយោបាយ និយាយ​អោយតែ​រួចពីមាត់​ហើយ​អ្វី​ក៏​ហ៊ាន​ធ្វើ សុំ​មាន​គុណធម៌​ខ្លះ​ផង បើ​នៅមាន​ឈាមជ័រ​ជា​ខ្មែរ​។

​អ្នកឧកញ៉ា​ថ្លែងថា «​បើ​និយាយ​ពីមុខ​របរ​រកស៊ី​រប​ស់​ខ្ញុំ​ដូចជា​វា​មិន​លំបាក​យល់​សោះ ខ្ញុំ​សង់ផ្ទះ​លក់បាន​រាប់ម៉ឺន​ល្វែង​ហើយ គុណ​លុយ​មើល តើ​ពូ​ចេះ​គុណ​លេខ​អត់​តម្លៃ​ចន្លោះ​ពី​(18,000$​ដល់​12​ម៉ឺន​ដុល្លា​) ក្នុង​មួយ​ល្វែង ខ្ញុំ​វាយ​តំលៃ​មធ្យមភាគ​ត្រឹម 3​ម៉ឺន​ដុល្លារ​ចុះ​ហើយ​លក់​រាប់ម៉ឺន​ល្វែង គុណ​មើលឃើញ​លុយ​ប៉ុន្មាន​…..? និង​ដីឡូត៍​លំនៅឋាន​រាប់ សែន​ឡូត៍​គុណ​លុយ​ទៅ​ប៉ុន្មាន​? តម្លៃ​ចន្លោះ​ពី​(1,800$​ដល់​12,000$)​ខ្ញុំ​គិត​មធ្យមភាគ​តែ​3000$​ទេ គិត​ទៅ​ឃើញ​ប៉ុន្មាន​? បងប្អូន​ណា​ចេះ​គុណ លុយ សាក​គុណ​ឱ្យ​ខ្ញុំ​មើល​ប្រហែលៗ​ខាងក្រោម​មក​ដើម្បីអោយ​ពូ​តាំង​សា​រ៉ា​ដា​បាន​យល់​…?»​។​

​ជាមួយគ្នានេះដែរ អ្នកឧកញ៉ា​ក៏បាន​ពន្យល់​ពី​ប្រភព​ដើមទុន ដោយ​អ្នកឧកញ៉ា​បាន​សង្កត់ធ្ងន់ថា អ្នករកស៊ី​គឺ​ប្រើ​ទុន​និង​ទំនុកចិត្ត​ស្មោះត្រង់​បន្ថែម (​គឺ​គេ​ប្រើ​ទំនុកចិត្ត​សំខាន់​)​។ ការលក់​ជូន​ប្រជាពលរដ្ឋ​តម្លៃ​ទាប លក់ដាច់​បាន​ច្រើន ប្រជាជន​មានផ្ទះ​នៅ​តម្លៃ​ទាប ម្ចាស់​ដី​ក៏​លក់​ដី​ដាច់​គ្រឿងសំណង់​ក៏​លក់ដាច់ ម្ចាស់​គម្រោង​ក៏​ទទួលបាន​ផលចំណេញ​។

តែ​យ៉ាងណា អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក៏បាន​បញ្ជាក់​ទៅកាន់​លោក តាំង សា​រ៉ា​ដា ថា បើ​មិន​យល់​មកពី​ការរកស៊ី លោក​ឲ្យ​ក្រុម​កា​ងារ​បង្រៀន​រកស៊ី​។ តែ​ដូច​លោក [​តាំង សា​រ៉ា​ដា​] បែបនេះ​មើលទៅ​អ្នកឧកញ៉ា​មិន​រកស៊ី​ជាមួយ​ទេ​គឺ​ព្រោះ​គ្មាន​ទំនុកចិត្ត​។ ទន្ទឹមនឹងនេះ​ដែល អ្នកឧកញ៉ា បាន​គូសបញ្ជាក់ថា សព្វថ្ងៃនេះ​មាន​ម្ចាស់​ដី​ជាច្រើន​បបួល​អ្នកឧកញ៉ា​សហការ​សង់​លក់​ជាមួយ ដោយ​មិនចាំបាច់​ចំណាយ​ដើមទុន​ទិញ​ក៏បាន (​គឺ​ដោយសារ​ទំនុកចិត្ត​ទំនុកចិត្ត​នេះហើយ​) លោក​មិនទាន់​ហ៊ាន​ទទួល​ច្រើន​ផង​ព្រោះ​រើស​អ្នក​ស្មោះសរ​និង​គ្នា​។

បន្ថែមទៀត​នោះ ទាក់ទង​នឹង​ការចោទប្រកាន់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​អ្នកឧកញ៉ា ពី​សារព័ត៌មាន The Cambodia Daily ត្រូវបាន​អ្នកឧកញ៉ា​ពន្យល់ថា ជាការ​តាម​សម្លាប់​កិត្តិយស​សូម្បី​កូនក្មេង​ដែល​តស៊ូ​ម្នាក់​ដូចជា​លោក ដើម្បី​ឲ្យ​មហាជន​ស្អប់​លោក​នោះ​ជាម​នុស្ស​គ្មាន​គុណ​ធ​ម៌​ឡើយ ដោយ​គ្រាន់តែ​លោក​ឈប់​គាំទ្រ​មេ​លោក តាំង សា​រ៉ា​ដា​។

អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ថ្លែង​បន្ថែម​ថា «​ខ្ញុំ​ជា​ក្មេង​ម្នាក់​ដែល​តែងតែមាន​ឆន្ទៈ​ក្នុង​ការជួយ​សង្គមជាតិ​។ ខ្ញុំ​ក៏​ដឹង​ដែរ​ថា នៅពេលដែល​ខ្ញុំ​ចេញមុខ​ជួយ​សង្គម ប្រាកដជា​ក្រុម​របស់​លោកពូ តាម​សម្លាប់​កិត្តិយស​ខ្ញុំ​ហើយ ក្រុម​លោកពូ​ត្រូវ​ចាំ​ថា ដរាបណា​ខ្ញុំ​នៅមាន​ជីវិត មានលទ្ធភាព ខ្ញុំ​នៅតែ​រក្សា​គោលជំហរ​ប្ដូរផ្ដាច់ ជួយ​សង្គមជាតិ​ដដែល​។ ចំណែក​ការគាំទ្រ​បក្ស​ណា​ឬ​បក្ស​ណា គឺ​អាស្រ័យទៅលើ ផ្នត់គំនិត​របស់ខ្ញុំ ខ្ញុំ​មាន​សិទ្ធិ ខ្ញុំ​យល់ថា​អ្វីដែល​ត្រឹមត្រូវ គឺ​ខ្ញុំ​គាំទ្រ​ចឹ​ង​ហើយ​កុំ​ប៉ិន​ព្យាយាម​ផ្សារភ្ជាប់​ពេក​»​។

សូម​ជម្រាបជូន​ថា ក្រុមហ៊ុន ឡេង ណា​វ៉ា​ត្រា គ្រុប បច្ចុប្បន្ន​មាន​បុត្រ​សម្ព័ន្ធ​ក្នុង​វិស័យ​អចលនទ្រព្យ កម្សាន្ត កសិកម្ម និង​ហិរញ្ញវត្ថុ ដែលមាន​បុគ្គលិក​ជិត ២​ពាន់​នាក់ ហើយក៏​ជា​ក្រុមហ៊ុន​តែងតែ​ចេញមុខ​ក្នុង​ការជួយ​កិច្ចការងារ​សង្គម​ជាច្រើន​នាពេល​កន្លងមក​សរុប​ជាង ២៥​លាន​ដុល្លារ​អាមេរិក ក្រោម​ដឹកនាំ​ដោយផ្ទាល់​ពី​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម